បើតាមប្រភពសារព័ត៌មាន The Asiaone ដែលបានចេញផ្សាយនៅថ្ងៃច័ន្ទ ដើមសប្តាហ៍
នេះ បានអោយថា ទារិកាដែលមានអាយុបានទើបតែបាន 5 ថ្ងៃត្រូវបានស្លាប់នៅឯមន្ទីរ
ពេទ្យរដ្ឋមួយកន្លែង គឺមន្ទីរពេទ្យ Jalandhar Civil Hospital ដែលស្ថិតនៅក្នុងប្រទែស
ឥណ្ឌា ខណៈពេលដែលឪពុករបស់គេគ្មានលទ្ធភាពក្នុងការបង់ប្រាក់ដែលមានតម្លៃត្រឹម
តែ $4.5 ប៉ុណ្ណោះ សំរាកការព្យាបាល។
ឪពុករបស់ទារិកានោះមានឈ្មោះថា Sanjeev Kumar និងស្រ្តីជាម្តាយមានឈ្មោះថា Anita បាន
សន្មតថាបុគ្គលិករបស់មន្ទីរពេទ្យមួយនេះ បានសម្លាប់កូនរបស់គាត់ ដែលគេទើបតែនឹងកើតនា
ពេលកន្លងទៅ ពោលគឺនៅថ្ងៃទី20 ខែកក្កដា ។ គួរបញ្ជាក់ផងដែរថា មុនពេលកើតមានឡើងនូវ
រឿងដ៏ហួសចិត្តមួយនេះ បុគ្គលិករបស់មន្ទីរពេទ្យបានទារប្រាក់កក់ $4.5 សំរាប់ប្រើប្រាស់នូវកែវ
សំរាប់ក្រុងទារក ដើម្បីរក្សាសីតុណ្ហភាពទារក។
ទន្ទឹមនឹងការទាមទារប្រាក់កក់នោះ ឪពុកម្តាយរបស់ទារិកានេះគ្មានលទ្ធភាពក្នុងការបង់ប្រាក់នោះ
ទេ ហើយទារិកានោះនៅហ្នឹងម្តាយបីជាប់ជានិច្ច នេះបើយោងតាមរបាយការណ៍ Tamil Nesan ។
លុះក្រោយមក ស្ថានភាពជម្ងឺរបស់ទារិកានោះកាន់តែធ្ងន់ធ្ងរ ដែលមិនយូរប៉ុន្មាន ទារិកានោះក៏
បានស្លាប់នៅក្នុងដៃម្តាយរបស់គេតែម្តង។
គួររំឭកផងដែរថា បុគ្គលិកនៃមន្ទីរពេទ្យមិនត្រឹមតែមិនមានទំនួលខុសត្រូវ ទាក់ទិននឹងបញ្ហានេះទេ
តែបែរជាធ្វើការស្តីបន្ទោសទៅឪពុកម្តាយទារិកានោះវិញ ថាពួកគាត់មិនបានបំពេញសំណុំបែបបទ
ក្នុងការស្នើសុំការប្រើប្រាស់កែវក្រុងទារកទៅវិញ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ asiaone