CamNews

ព័ត៌មានអន្តរជាតិ 

ថៃនាំរថពាសដែក ជាច្រើនគ្រឿង មកក្បែរព្រំដែនកម្ពុជា និងផ្អាកនាំស្រូវ ពីកម្ពុជា

បន្ទាយមានជ័យ៖ ថៃបាននាំរថពាសដែកជា ច្រើនគ្រឿង មកក្បែរតំបន់ព្រំដែនកម្ពុជា ព្រម
ទាំងផ្អាកការនាំចូល ស្រូវពីកម្ពុជាជាបណ្តោះអាសន្ន ថែមទៀតផង នៅល្ងាចថ្ងៃទី៣០ ខែមករា
ឆ្នាំ២០១៣។ ការយករថពាសដែក និង ផ្អាក ការនាំចូលស្រូវពីកម្ពុជានេះ កើតមានឡើង បន្ទាប់
ពីកើតជម្លោះរវាងតម្រួតថៃ ជាមួយឈ្មួញថៃ រហូតឈាន ដល់ការផ្ទុះអាវុធជាង១០គ្រាប់ កាល
ពីយប់មិញ។

កាលពីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣ តម្រួតថៃ បានបាញ់ជាង១០គ្រាប់ នៅក្បែរព្រំដែនកម្ពុជា-
ថៃ ចម្ងាយ ១០០ម៉ែត្រពីប៉ុស្តិ៍អូរស្វាយ ទប់ស្កាត់ឈ្មួញថៃដែលនាំស្រូវពីប្រទេសកម្ពុជា។ ការបាញ់
នេះបណ្តាល ឲ្យតម្រួតថៃ ម្នាក់រង របួសផងដែរ។

លោក ប្រាក់ សាំ មេបញ្ជាការវរៈនគរបាលការពារព្រំដែនគោកលេខ៨០៧ បានឲ្យដឹងនៅថ្ងៃទី
៣០ខែមករា ឆ្នាំ ២០១៣ថា ការបាញ់នេះ ស្ថិតនៅក្នុងទឹកដីថៃ ក្នុងភូមិចាប់សាន់ ឃុំតាប្រាយ៉ា
ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ឈមគ្នានិងទឹកកម្ពុជាខាងជើងបង្គោលសីមាលេខ
៣៤ ភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ។

មេបញ្ជាការរូបនេះ បានបន្តថា ជម្លោះរវាងតម្រួតថៃ និងឈ្មួញថៃ ដែលមកទិញស្រូវពីពលរដ្ឋ
កម្ពុជាតាមព្រំដែន រហូតឈានដល់ការផ្ទុះអាវុធនេះ បណ្តាលឲ្យតម្រួតថៃម្នាក់រងរបួសផងដែល
តែមិនបានបណ្តាលឲ្យឈ្មួញណាម្នាក់ រងរបួសនោះទេ។

លោក ប្រាក់ សាំ បានបន្តថា ការដែលតម្រួតថៃបំផ្ទុះអាវុធនេះ ដោយសារពួកគេបានចោទថា
ឈ្មួញថៃ នាំស្រូវ ចូលតាមច្រករបៀងខុសច្បាប់។ រហូតល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៣ ស្រូវ
ពលរដ្ឋខ្មែរត្រូវបានផ្អាកនាំចេញ ទៅប្រទេសថៃ ជាបណ្តោះអាសន្ន រង់ចាំខាងភាគីថៃដោះស្រាយ
គ្នារួចសិនទើបដំណើរការដូចដើមវិញ។

ក្រោយកើតហេតុភ្លាមៗនៅចំណុចខាងលើត្រូវបានសមត្ថកិច្ចថៃ នាំយករថពាសដែកជាច្រើន
គ្រឿងមកដាក់នៅ ចំណុចនេះ បើទោះបីជាមានការផ្ទុះអាវុធបែបនេះក៏ដោយសមត្ថកិច្ចកម្ពុជា
មិនបាញ់តបតវិញដែរ តែមានភាពប្រុង ប្រយត្ន័ ហើយក៏បានចូលទៅអន្តរាគមន៍យកពួកឈ្មួញ
ខ្មែរត្រលប់មកវិញដោយសុវត្ថិភាពផងដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ