CamNews

យល់ដឹង 

សញ្ញា​ដែល​បញ្ជាក់​ថា​បុរស​ម្នាក់​បោកប្រាស់​និង​មិន​រៀប​ការ​ជាមួយ​

សុភាព​នារី​ទាំងអស់​ចូរ​ប្រ័យ​ត្ន​អំពី​មិត្ត​ប្រុស​របស់​អ្នកផង​ មុន​ពេល​ដែល​អ្នក​សម្រេច​ប្រគល់
​ខ្លួន​អោយ​បុរស​ណា​ម្នាក់​នោះ​។​បើ​ពុំនោះ​ទេ​ អ្នក​នឹង​អាច​ស្តាយក្រោយ​មិន​ខាន​។​តើ​ធ្វើ​ដូច​
ម្តេចទៅ​ទើប​ដឹង​ថា​សង្សារ​ឬ​មិត្ត​ប្រុស​របស់​អ្នក​មិន​បោកប្រាស់​នោះ​។​វា​ពិតជា​ពិបាក​មែន​។​
សញ្ញា​នៃ​ការ​បោកប្រាស់​ខាងក្រោម​នេះ​ដែល​អាច​កើត​មាន​ចេញពី​មនុស្ស​ប្រុស​ ៖

1.​ គាត់​គិត​ថា​ ស្រី​មុន​របស់​គាត់​ សុទ្ធតែ​ "​ឆ្កួត​ -​ ឡប់​"
សូម​ប្រយ័ត្នប្រយែង​ចំពោះ​បុរស​ណា​ ដែល​យល់​ឃើញ​ថា​ មិត្ត​ស្រីៗ​របស់​គាត់​ពី​មុន​ ជា​
មនុស្ស​ឆ្កួត​លីលា​,​ មិន​គ្រប់ទឹក​ (​វិកល​ច​រឹក​ psycho),​ ឬ​ក៏​តាមតែ​តោង​ស្អិត​ជាប់​នឹង​គាត់​។​
ចំពោះ​គាត់​,​ ស្ត្រី​ទាំងនោះ​ដូច​ជា​ជ័រកាវ​ ដែល​រង់​ចាំតែ​ចាប់​គាត់​។​បើសិនជា​បុរស​ម្នាក់​នេះ​
ហ៊ាន​និយាយ​អំពី​មនុស្ស​ស្រី​ពី​មុន​របស់​គាត់​តាម​របៀប​នេះនោះ​រូប​អ្នក​អាច​នឹង​ជា​មនុស្ស​
បន្ទាប់​ហើយ​។​

2.​គាត់​មាន​គំរោង​នឹង​បង្កើតបរិយាកាស​ដ៏​រ៉ូ​មែន​ទិ​ក​ជាមួយ​អ្នក​នៅ​កន្លែង​ស្ងាត់ៗ
អាហារ​រាត្រី​ក្រោម​ពន្លឺ​ភ្លើងទៀន​ គឺ​វា​ជា​ពេលវេលា​ដ៏​រីករាយ​ណាស់​សំរាប់​មនុស្ស​គ្រប់​គ្នា​,​
ប៉ុន្តែ​ ប្រសិនបើ​គាត់​ណាត់​អ្នក​ទៅ​កាន់​កន្លែង​មួយ​ដែល​ដាច់​តែឯង​ពី​គេ​ នោះ​អាច​ជា​សញ្ញា​
បញ្ជាក់​ថា​គាត់​មិន​ចង់អោយ​នារី​ដទៃ​ទៀត​ឃើញ​រូប​គាត់​នៅ​ជាមួយ​អ្នក​នោះ​ឡើយ​ ។​ លើក​
ក្រោយ​ នៅ​ពេល​សង្សារ​ប្រុស​របស់​អ្នក​អញ្ជើញ​អ្នក​ចេញ​ញ៉ាំ​អី​នៅ​ខាងក្រៅ​,​ ចូរ​សាកល្បង​
បបួល​គាត់​ទៅ​កាន់​ភោជនីយដ្ឋាន​ ឬ​ កន្លែង​ណា​ដែល​សំបូរ​មនុស្ស​ម្នា​អ៊ូអរ​។​ តើ​គាត់​នឹង​
មាន​ប្រតិកម្ម​ ឬ​ ឆ្លើយតប​នឹង​អ្នក​បែប​ណា​ទៅ​វិញ​?​ សូម​សង្កេត​មើល​!​

3.​ គាត់​ហាក់ដូចជា​ក្តៅ​ និង​ ត្រជាក់​នៅ​ពេល​និយាយ​ទូរស័ព្ទ
គាត់​នឹង​ទូរស័ព្ទ​មក​ជជែក​លេង​ជាមួយ​អ្នក​រយៈពេល​មួយ​ម៉ោង​ រួច​ក៏​ធ្វើ​មិនដឹងមិនលឺ​ចំពោះ​
សារ​ (messages)​ របស់​អ្នក​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​មក​ ។​ តើ​អ្នក​ឆ្ងល់​ទេ​ថា​តើ​គាត់​កំពុង​ធ្វើ​អ្វី​ហ្នឹង​?
​គាត់​ពិតជា​រវល់​ណាត់ជួប​ជាមួយ​ស្រី​ថ្មី​ហើយ​ ។​ចូរ​ប្រយ័ត្ន​ចំពោះ​មនុស្ស​ប្រុស​ដែល​ទំនាក់
ទំនងតាម​ទំនើងចិត្ត​ខ្លួន​បែប​នេះ​។​

4.​ គាត់​ធ្វើ​អោយ​អ្នក​ពិបាក
វា​ជា​ការ​ធម្មតា​ទេ​ សំរាប់​បុរស​ដែល​ចង់​រួមរក្ស​ជាមួយ​អ្នក​ ។​ ប៉ុន្តែ​ ឬក​ពារ​របស់​គាត់​គឺជា​ទង់
ជ័យ​ក្រហម​ ប្រសិនបើ​ ៖
-​ដាក់​ការ​គាបសង្កត់​មក​រក​នាក់​
-​ធ្វើ​អោយ​អ្នកមាន​អារម្មណ៍មិនល្អ​ ប្រសិនបើ​អ្នក​មិន​ព្រម​រួម​ភេទ​ជាមួយ​គេ​។​

5.​ បុរស​នោះ​មិន​ហ៊ាន​សរសេរ​ឬ​ដាក់​រូបថត​របស់​អ្នក​និង​គាត់​នៅ​លើ​ទំព័រ​ Facebook
តើ​គាត់​មាន​សរសេរ​ ឬ​ បញ្ចេញមតិ​ នៅ​លើ​រូបថត​របស់​អ្នក​ និង​ គាត់​ឬទេ​?​ តើ​គាត់​មាន​
update​ វា​ញឹកញាប់​ដែរ​ឬទេ​?​ តើ​គាត់​មាន​បបួល​អ្នក​ចេញលេង​ខាងក្រៅ​ដែរ​ឬទេ​?​ តើ​ទំនាក់
ទំនង​របស់​គាត់​ត្រូវ​បាន​លាក់កំបាំង​ដែរ​ឬទេ​?​ បុរស​នោះ​មានការ​ប្រយ័ត្នប្រយែង​ចំពោះ​ការ​
សន្យា​ ឬ​ សម្តីរបស់​គាត់​ ។​បើ​ដូច្នេះ​មែន​បុរស​នោះ​ហាក់ដូចជា​បង្ហាញ​ថា​ គាត់​មិន​ចង់​ទុក​
ដាន​ពី​ទំនាក់ទំនង​របស់​គាត់​ និង​ អ្នក​នៅ​លើ​ទំព័រ​ Facebook​ របស់​គាត់​អោយ​អ្នក​ដទៃ​បាន
ដឹង​ឡើយ​ ។​

6.​ បុរស​នោះ​មិន​ចង់​ដឹង​លឺ​ច្រើន​ពី​រឿង​របស់​អ្នក
បើសិនជា​មិន​ប្រុស​របស់​អ្នក​មិន​យកចិត្តទុកដាក់​នឹង​ការងារ​ក៏​ដូច​ជា​ចំណូលចិត្ត​របស់​អ្នក​ចូរ​
អ្នក​ប្រយ័ត្ន​បន្តិច​។​គេ​ប្រហែលជា​នឹង​មិន​ធ្វើការ​សាកសួរ​ ឬ​ ដេញដោល​អំពី​ព័ត៌មាន​ទូទៅ​ ដូច
​ជា​ ការងារ​ ឬ​ ចំណង់​ចំណូលចិត្ត​របស់​អ្នក​ ។​ ល​ ។​ ការ​ពិត​នោះ​គឺ​ ពួក​គេ​មិន​ចង់​ចំណាយ
ពេល​ ឬ​ កម្លាំង​ថាមពល​ដែល​គ្មាន​ប្រយោជន៍​ចំពោះ​អ្នក​ឡើយ​ ពីព្រោះ​ពួក​គេ​គិត​ថា​ គេ​នឹង
​មិន​នៅ​ក្បែ​អ្នក​យូរអង្វែង​ឡើយ​ ។​

7.​ គាត់​និយាយ​ថា​ អ្នក​គឺជា​គូ​អនាគត​ ឬ​ ដួង​ព្រលឹង​របស់​គាត់
យើង​ពេញចិត្ត​នឹង​គំនិត​នៃ​ការ​ស្រលាញ់​នៅ​ពេល​ជួប​គ្នា​ដំបូង​។​ប៉ុន្តែ​ប្រយ័ត្ន​អោយ​មែនទែន​
ចំពោះ​បុរស​ដែល​ងាយ​នឹង​និយាយ​លឿន​ពេក​ថា​គេ​ស្រលាញ់​អ្នក​ដូច​ដួង​ព្រលឹង​។​គាត់​នឹង​
ប្រាប់​អ្នក​ថា​ គាត់​កំពុង​តែ​ចាប់ចិត្ត​ លួច​ស្រលាញ់​លើ​រូប​អ្នក​ហើយ​,​ សូម​ប្រុង​ប្រយ័ត្ន​ចំពោះ
​ពាក្យ​សំដី​ ក៏​ដូច​ជា​កាយវិកា​ ។​ ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​អ្នក​អាច​យករួចខ្លួន​បាន​ ប្រសិនបើ​មាន
ការ​អ្វី​មិន​ស្រួល​ ។​ ពាក្យ​សំដី​ដ៏​ផ្អែម​ផ្ហែ​ម​ទាំង​អស់នោះ​អាច​លួង​ចិត្ត​នារីៗ​អោយ​ធ្លាក់​ចូល​ក្នុង​អន្ទាក់ស្នេហ៍​របស់​ប ុរសៗ​បាន​ដោយ​ងាយ​ ពីព្រោះ​ពួក​គេ​ឧស្សាហ៍​និយាយ​វា​ច្រើន​ដង​,​
ពិសេស​នោះ​គឺ​នារីៗ​ក៏​ចូល​ចិត្ត​ពាក្យ​ទាំងនោះ​ផង​ដែរ​ ៕
(ដកស្រង់ពីគេហទំព័រសុខភាព)

Tags: