CamNews

កំសាន្ត 

ខាត់ សុឃីម ពង្រីកមុខរបរ ផ្គាប់ចិត្តស្វាមី

ភ្នំពេញៈ  តារាចម្រៀងស្រី ដែលជោគជ័យលើវិថីសិល្បៈ រឿងស្នេហា និងមុខជំនួញ អ្នកនាង
ខាត់ សុឃីម ថ្មីៗនេះបានលេចឮព័ត៌មានថា នាងកំពុងតែមាន យីអ៊ុនឡើង យ៉ាងត្រដែត ដោយ
នាង ទទួលបានលាភ៣ ចូលផ្ទួនៗគ្នា ហើយមិនត្រឹមតែប៉ុណ្ណោះ ក្នុងពេលឆាប់ៗខាងមុខនេះ
នាងក៏ កំពុងតែត្រៀម សម្ញែងមុខរបរថ្មីមួយទៀត ដែលអាចឲ្យនាងរកចំណូល បានមិនក្រោម
ខ្ទង់ពាន់ដុល្លារទេ ក្នុងមួយខែ។

បន្ទាប់ពីតារាចម្រៀងយ៉េៗ ពូកែវោហារ អ្នកនាង ឃាត់ សុឃីម បានសម្រេចចិត្តដឹកដៃប្រុស
កំពូលស្នេហ៍ លោក ផាណូ ចូលរោងការ កាលពីថ្ងៃទី ១២-១២-១២ កន្លងទៅនេះ គេសង្កេត
ឃើញថា នាងហាក់ ដូចជាមានទឹកមុខស្រស់ ប្រិមប្រិយជាងមុនច្រើន ដោយសារតែនាងកំពុង
តែសប្បាយ និងជោគជ័យ ផ្ទួនៗ ទាំងការងារសិល្បៈ ស្នេហា និងការរកស៊ី ហើយថ្មីៗនេះនាងក៏
កំពុងតែត្រៀមបើក ជំនួញថ្មីមួយទៀតដែល តម្រូវឲ្យនាងចាយទុនម្តង តែអាចប្រមូលប្រាក់ បាន
រាល់ខែ មិនតិចជាងពាន់ដុល្លារទេ ហើយមិនត្រឹមតែប៉ុណ្ណោះ មុខរបរថ្មីដែលនាង បើកនេះគឺបាន
ប្រគល់ឲ្យទៅស្វាមីវ័យ ក្មេងជាអ្នកមើលការខុសត្រូវ។

បើតាមប្រភពពីអ្នកជិតដិត របស់តារាចម្រៀងស្រី អ្នកនាង ខាត់ សុឃីម បានបង្ហើបប្រាប់ Looking
TODAY ឲ្យដឹងថា ក្រោយពី ខាត់ សុឃីម រៀបការរួចមិនបានប៉ុន្មានផង នាងក៏ចំណាយលុយជា
ច្រើន ម៉ឺនដុល្លារ សាងសង់ផ្ទះសម្រាប់ជួល ឲ្យកម្មកររោងចក្រ ជាង៣០បន្ទប់ ដែលមានទីតាំងនៅ
ស្ទឹងមានជ័យ ម្តុំផ្ទះនាងរស់នៅបច្ចុប្បន្ន ដែលគ្រោងដាក់ជួល ក្រោយចូលឆ្នាំខ្មែរ ។

ប្រភពដដែលបាន បង្ហើបប្រាប់ឲ្យដឹងទៀតថា ក្រោយពេលរៀបការខាត់ សុឃីម និងស្វាមីគេនាំគ្នា
ឭខំរកលុយខ្លាំង ណាស់មិនហ៊ានឈប់ទេ ហើយដើម្បីផ្គាប់ចិត្តស្វាមី កុំឲ្យធ្វើការហត់ច្រើននាង ក៏
ប្រគល់អាជីវកម្ម ជួលផ្ទះឲ្យស្វាមីគឺ១ ខែគ្រាន់តែទៅប្រមូល លុយម្តងតែប៉ុណ្ណោះ។

តារាចម្រៀងស្រីដែលធ្លាប់ បានឆ្លងកាត់ជីវិតទីទ័លក្រ អ្នកនាង ខាត់ សុឃីម ពេលនេះត្រូវបាន
ទស្សនិកជន ដាក់រហ័សនាមឲ្យថាជាតារា ដែលជោគជ័យលើមុខរបររកស៊ីច្រើនជាងគេ ក្នុង
ចំណោមតារាប្រុសស្រីដទៃទៀត ហើយមិនតែប៉ុណ្ណោះ តារារូបនេះក៏មានងារមួយថ្មីទៀតថា
ជាសេដ្ឋីនី ទាំងវ័យក្មេងដោយ សារតែនាងមាន ហាងសំអាងការ, ហាងថតរូបនិងថ្មីៗនេះនាង
ក៏កំពុងតែត្រៀម អាជីពកម្មផ្ទះជួលថែម ទៀតផង៕

Looking Today

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: khat sokhim entertainment khmer star