ភ្នំពេញ៖ តារាសម្តែង និងជាថៅកែហាងសំអាងការ វ័យក្មេងកញ្ញា លី ច័ន្ទសីហា ថ្មីៗនេះមានប្រភពមួយចំនួន បានកំពុងនាំគ្នា ដាក់ការសង្ស័យថា តារាស្រីរូបនេះ បានលួចចេញទៅចាក់ថ្នាំវះកាត់កែសម្ផស្ស នៅប្រទេសថៃ ដោយស្ងាត់ខណៈដែលពួកគេ ទើបឃើញរូបរបស់នាងពីរបីសន្លឹក បង្ហាញឲ្យឃើញ ពីការផ្លាស់ប្តូរទម្រង់មុខ និងចង្កាមានភាពខុសប្លែក ជាងមុននោះ។
ស្របពេលជាមួយគ្នានេះ នៅលើទំព័រសង្គមហ្វេសប៊ុកវិញ បច្ចុប្បន្នក៏កំពុងមាន មតិមួយចំនួន បាននាំគ្នានិយាយ លើកឡើងយ៉ាងព្រោងព្រាត ជុំវិញរឿងរ៉ាវ នៃការចាក់ថ្នាំកែសម្ផស្ស ពីសំណាក់តារាស្រី ចង្កាស្រួចកញ្ញា លី ច័ន្ទសីហា ។ ប៉ុន្តែយ៉ាងណាមិញ បន្ទាប់ពីកើតមានរឿងរ៉ាវនេះ កើតឡើងភ្លាមៗ តារាសម្តែង លី ច័ន្ទសីហា ក៏បានចេញមុខបក ស្រាយ ប្រាប់ពីការពិតដល់មហាជនភ្លាមៗដូចគ្នាដែរ។
ប្រាប់គេហទំព័រកំសាន្ត LookingTODAY តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៥ នេះតារាទឹកភ្នែកលី ច័ន្ទសីហា បាននិយាយថា «ចាស បង!ចំពោះរឿងនេះ ខ្ញុំចង់ចេញមុខបកស្រាយប្រាប់ ពីកាពិតយូរហើយ សម្រាប់ អ្វីដែលគេលើកឡើងទាំងនេះ..។ ខ្ញុំមិនបដិសេធន៍ នូវអ្វីដែលជាការពិតនោះទេ រឿងកែសម្ផស្សមានមែន គឺខ្ញុំកែចម្រុះចំណែកឯចង្កាវិញ គឺគ្មានឡើយ..»។
កញ្ញា លី ច័ន្ទសីហា បាននិយាយទៀតថា «ខ្ញុំមិនដែលខ្លាច នឹងទទួលស្គាល់ពីការពិតនោះឡើយ ហើយអ្វីដែលខ្ញុំបានធ្វើវាឡើងនោះ គឺត្រូវតែនិយាយ ឲ្យគេបានដឹង។ ម្យ៉ាងទៀត ខ្ញុំក៏មិនខ្វល់ពីនរណា គេចង់និយាយអ្វីពីខ្ញុំឡើយ សំខាន់លើមហាជនអ្នកគាំទ្រយល់ តែប៉ុណ្ណោះ..»។
តារាសម្តែងវ័យក្មេងរូបនេះ បានបញ្ជាក់ទៀតថា ក្នុងចំណោមអ្នកសិល្បៈទាំងអស់ មិនមែនមានតែនាងម្នាក់ឡើយដែលធ្លាប់ចេញធ្វើការកែសម្ផស្ស គឺមានច្រើន ដូច្នេះវាជារឿងធម្មតា ទៅហើយ….សូម្បីតែប្រជាពលរដ្ឋ សាមញ្ញធម្មតាមួយចំនួន ក៏ពួកគាត់ជ្រើសរើសយក វិធីសាស្រ្ត នៃការកែសម្ផស្ស នេះដែរ។
កញ្ញា លី ច័ន្ទសីហា បានបន្ថែមថា ច្រមុះដែលនាងបានកែនេះ គឺធ្វើឡើងជិត៦ឆ្នាំមកហើយ បើគិតទៅរហូតមកដល់ពេលនេះ គឺបានផ្លាស់ប្តូ ពីរដងមកហើយដែរ។សម្រាប់រឿងដែលគេសង្ស័យថា នាងបានកែចង្កាដែរនោះ គឺគ្មានទេ សូមមហាជន កុំយល់ច្រឡំឲ្យសោះ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល