ព័ត៌មានកីឡា៖ ក្លឹបបិសាចក្រហម Manchester United បានត្រៀមខ្លួនរួចជាស្រេច ដើម្បីខាតបង់ទឹកប្រាក់រហូតដល់ទៅជាង ២៥ លានផោនលើកីឡាករអ្នកចំាំទីម្នាក់ ដោយសុខចិត្ដអនុញ្ញាតក៏ឲ្យកីឡាករចាកចេញពីក្លឹបដោយមិនបានទទួលចំណូលអ្វីសូម្បីមួយផោន ក្នុងរដូវកាលក្រោយ ក៏មិនយល់ព្រមលក់ឲ្យ Real Madrid ក្នុងរដូវកាលនេះដែរ ប្រសិនជា Real Madrid មិនព្រមលក់ខ្សែការពារ មកឲ្យនោះ។
Manchester United នឹងមិនព្រមលក់ អ្នកចាំទីរបស់ខ្លួនឈ្មោះថា David De Gea ទៅឲ្យក្លឹប Real Madrid នោះទេប្រសិន Real Madrid មិនព្រមលក់ ខ្សែការពាររបស់ខ្លួន មក Man United វិញនោះ។ គោលបំណងរបស់ក្លឹប នឹងមើលឃើញផ្លូវដើរតែមួយគត់គឺ លក់ឲ្យក្លឹប Real madrid ដើម្បីជាថ្នូរដូរយកកីឡាករខ្សែការពារ Sergio Ramos ។ ប៉ុន្ដែមួយរយៈមុន ថ្នាក់ដឹកនាំថ្មីរបស់ Real Madrid គឺលោក Rafael Benitez បានអះអាងថា ក្លឹបនឹងមិនលក់ ខ្សែការពាររបស់ខ្លួននោះឡើយ ព្រោះ Sergio Ramos គឺជាខ្សែការពារដ៏រឹងមាំ ហើយក្រុមត្រូវការជាទីបំផុត ។
Manchester United បានទទួចទៀតថា ក្រុមសុខចិត្ដខាត ដោយមិនព្រមលក់ David De Gea នោះទេ ក្នុងរដូវកាលនេះ ប្រសិនជា Real Madrid មិនព្រមលក់ Sergio Ramos និងយល់ព្រមតាមតម្លៃ ដែលក្រុមទាមទារ។ ហើយម្យ៉ាញវិញទៀត ពាក្យសម្ដីនឹង ទង្វើដែល Real Madrid សម្ដែងឡើងគឺ ហាក់បីដួចជា ចង់គម្រាមម្ដងម្កាល ហើយអួតកីឡាករខ្លួនឯងដូចខ្លាំងអស្ចារ្យម្នាក់ឯង។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ bbc