CamNews

តារា 

បទចម្រៀង "Gentleman" របស់ Psy ចេញជាវីដេអូ កាយវិការហើយ

បន្ទាប់ពីការរង់ចាំទស្សនាវីដេអូកាយវិការ របស់ បទចម្រៀង " Gentleman " ដែលជាបទថ្មីរបស់
អ្នកចម្រៀងលេងសាច់ ដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូង គឺលោក Psy យ៉ាងអន្ទះសារមក ទីបំផុត
MV នៃបទនេះ ក៏បានចេញជាផ្លូវការនៅលើ Youtube ហើយ។

បន្ទាប់ពីបញ្ចប់ការប្រគំតន្ត្រី HAPPENING នៅពហុកីឡាដ្ឋាន Seoul World Cup ដែលទទួលបាន
ការគាំទ្រយ៉ាងច្រើនលើសលប់ ពីសំណាក់អ្នកគាំទ្ររាប់ម៉ឺននាក់រួចមក វីដេអូកាយវិការនៃបទចម្រៀង
នេះ ក៏បានបង្ហោះនៅលើ Youtube ហើយផងដែរ។

ចង់ដឹងថា បទនេះមានអ្វីប្លែក អស្ចារ្យ អាចទទួលបានការគាំទ្រដ៏ច្រើនលើសលប់ បាក់មេឃបាក់ដី
ដូចបទ "Gangnamstyle" ដែរឫក៏អត់នោះ? សូមទស្សនាវីដេអូកាយវិការ បទថ្មី "Gentleman" របស់
Psy ខាងក្រោមនេះ ទាំងអស់គ្នាណា ៕

វីដេអូកាយវិការ

វីដេអូ ពេល Live នៅលើឆាក

ដោយ៖ សិលា
វីដេអូ៖ Youtube


Tags: mv gentleman psy entertainment korean star