CamNews

កីឡាអន្តរជាតិ 

Real Madrid ប៊ិះតែនឹងខ្មាស់គេម្ដងទៀតហើយ យប់មិញ បើកគ្មានគ្រាប់ប៉េណង់ទីរបស់ Ronaldo ទេនោះ

ព័ត៌មានកីឡា៖​ ថ្នាក់ដឹកនាំ Real Madrid ទំនងជាជ្រុះបាត់ក្ដីសង្ឃឹម ខ្លះហើយ​ ក្នុងការប្រកួតពានរង្វាន់ La Liga ជើងនេះ ក្រោយពីក្រុមមិនអាចបំបាក់ ក្រុមភ្ញៀវ Villarreal បាន។ ហើយមិនមិនត្រឹមតែប៉ុណ្ណោះ ក្រុម​​ស្ទើរតែ ខ្មាស់គេវិញផង ប្រសិនបើ មិនមានវត្ដមានគ្រាប់ប៉េណង់ទីរបស់ Ronaldo ទេនោះ។ 

Real Madrid មិនអាចរំកិលខ្លួនឲ្យឡើងខ្ពស់បានដូចរាល់ការប្រកួត មុនឡើយ ដោយក្រុម ទទួល​ បានត្រឹម​តែ ១​ពិន្ទុ ស្មើគ្នាជាមួយក្រុម ភ្ញៀវ Villarreal កាលពីប្រកួត​យប់មិញ ។ 

​សម្រាប់ការប្រកួតដ៏កំសត់ អស់កម្លាំងមួយនេះ Real Madrid មិនបានស្វែងរកគ្រាប់បាល់ ឲ្យប្រសើរ​តាម​សមត្ថភាព ទាំងស្រុងរបស់ក្រុមនេាះទេ ពេាល Real Madrid មានពិន្ទុ១គ្រាប់ស្មើរក្រុមភ្ញៀវ គឺបានដោយ​​សារការស៊ុត បាល់ប៉េណង់ទីរបស់ Ronaldo នៅនាទីទី ៥២។ រីចំណែកឯ Villarreal វិញ រកបានពិន្ទុ ១ គ្រាប់​​ដោយកីឡាករ Moreno Balagueró នៅនាទីទី ៦៤ រហូតចប់ការប្រកួត ក្រុមទាំងពី មានពិន្ទុ មួយគ្រាប់​ក្នុង ដៃទាំងសងខាង ។ 


ដោយៈ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Real Madrid