AG600 ដែលត្រូវបានគេចាត់ទុកជាយន្តហោះផ្ទុកទឹកធំជាងគេបំផុតក្នុងពិភពលោក បានបង្ហាញ
ខ្លួននៅក្នុងពិព័រណ៍អាកាសចរណ៍ Zhuhai ប្រទេសចិន។
AG600 បានបង្ហាញខ្លួនជាសាធារណៈជាលើកដំបូងកាលពីថ្ងៃទី ៣០តុលា នៅ Zhuhai នេះបើ
តាមទំព័រ Xinhua ។ មុននេះ វាត្រូវបានដំឡើង និងសាកល្បងហោះហើរនៅព្រលានយន្តហោះ
Zhuhai កាលពីខែកក្កដា។
AG 600 ត្រូវបានគេឃោសនាថាជាយន្តហោះសង្គ្រោះបន្ទាន់ធំបំផុតក្នុងលោក ដោយមានទម្ងន់
៥៣,៥តោន អាចស្រូបយកទឹកបាន១២តោនក្នុងរយៈពេល២០វិនាទី ដែលអាចប្រើប្រាស់បាននៅ
ក្នុងករណីភ្លើងឆេះព្រៃ និងការសង្គ្រោះបន្ទាន់នៅលើផ្ទៃទឹក។
ក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍ចិន ដែលជាអ្នកសិក្សាស្រាវជ្រាវ និងផលិត AG600 បានឱ្យ
ដឹងថា យន្តហោះនេះអាចដឹកមនុស្សបាន៥០នាក់ក្នុងបេសកកម្មជួយសង្គ្រោះបន្ទាន់មួយលើក។
យន្តហោះនេះ អាចហោះបានចម្ងាយ ៤.០០០គីឡូម៉ែត្រ បន្ទាប់ពីបានចាក់ប្រេងពេញ។
ប្រែសម្រួល ៖ តារា
ប្រភព ៖ cctv