ក្នុងខណៈពេលដែលបុរសប្រមឹកម្នាក់ កុំពុងអង្គុយផឹកស្រានៅក្នុងហាងអាហារមួយកន្លែង 
ទូរទស្សន៍ក៏បានចាក់ផ្សាយរូបភាពពត៌មានពីស្ត្រីម្នាក់   កុំពុងចង់ធ្វើអត្តឃាតលោតទម្លាក់
ខ្លួនពីអាគារ៥ជាន់។ អ្នករត់តុ ម្នាក់ឃើញដូច្នេះក៏បបួលបុរសប្រមឹកភ្នាក់គ្នាពីហេតុការណ៍
នេះ ឡើង៖ 
អ្នករត់តុ៖ ពូហ៊ានភ្នាល់ជាមួយខ្ញុំទេថា ស្ត្រីម្នាក់នោះហ៊ាន  លោតទម្លាក់  ពីអាគារដ៏ខ្ពស់
នោះទេ? ខ្ញុំថាហ៊ាន បើពូចង់ភ្នាល់ខ្ញុំដាក់ ៥ដុល្លា ។

បុរសប្រមឹក៖ ល្អ! ខ្ញុំថាមិនហ៊ានទេ! អឹចឹងយល់ព្រម ខ្ញុំដាក់ ៥ដុល្លាចុះ ។ បន្ទាប់មក រូប
ភាពក្នុងទូរទស្សន៍ស្ត្រីម្នាក់នោះបានលោតចុះពី អគារដ៏ខ្ពស់នោះពិតមែន។  បុរសប្រមឹក
ឃើញថាខ្លួនចាញ់ក៏ដកលុយ ៥ដុល្លាពីហោប៉ៅទៅអោយអ្នកបម្រើតុ ។ 
អ្នករត់តុ៖ សុំទោសខ្ញុំមិនយកទេ ព្រោះតាមពិតខ្ញុំបានមើលពត៌មាននេះម្តង ហើយកាល
ពីល្ងាចមិញ និងឃើញថាស្ត្រីម្នាក់នោះលោតសម្លាប់ខ្លួនចុះមកមែន ។ 
បុរសប្រមឹក៖អត់បានទេ   ត្រូវតែយក  ព្រោះកាលពីល្ងាចមិញ ខ្ញុំក៏បានមើលពត៌មាននេះ
ដូចគ្នាដែរ ប៉ុន្តែខ្ញុំមិននឹកស្មានថា ស្ត្រីម្នាក់នេះល្ងង់ដល់ថ្នាក់  លោតសម្លាប់ខ្លួនជាលើកទី 
២ម្តងទៀតដូច្នេះសោះ៕
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke