CamNews

ព័ត៌មានអន្តរជាតិ 

ឥណ្ឌា ធ្វើ​តេស្ត​មីស៊ីល​ប្រភេទ​ថ្មី​បាន​សម្រេច នឹង​ត្រៀម​ផលិត​ឲ្យ​បាន ១០០គ្រាប់​ក្នុង​មួយ​ឆ្នាំៗ

(ញូដេលី)៖ ប្រទេសឥណ្ឌា បានធ្វើការបាញ់សាកល្បង គ្រាប់មីស៊ីលរយៈចម្ងាយមធ្យម ប្រភេទវាយប្រហារដែនអាកាស ប្រកបដោយ​ជោគជ័យ នៅឆ្នេរសមុទ្រ​នៃរដ្ឋ Odisha ភាគខាងកើតប្រទេស។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន​ចិនស៊ិនហួរ នារសៀលថ្ងៃ​ព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៦។

គ្រាប់មីស៊ីល MR-SAM ឥណ្ឌាបានព្យាយាមអភិវឌ្ឍន៍ និងផលិតចេញមកប្រកបដោយ សមត្ថភាពខ្ពស់ ដែលអាចធ្វើ ការវាយប្រហារសត្រូវ ពីដីទៅលើអាកាសបានយ៉ាង​មានប្រសិទ្ធភាព និងចំគោលដៅល្អ។ ខណៈទទួលបានជោគជ័យ នេះ កងទ័ពឥណ្ឌាបានប្រកាសថា ខ្លួននឹងផលិតមីស៊ីល​ ប្រភេទនេះឲ្យបានចំនួន ១០០គ្រាប់យ៉ាងតិច ក្នុងមួយឆ្នាំ។

គួរបញ្ជាក់ថា សមត្ថភាពមីស៊ីលនេះ អាចធ្វើការវាយប្រហារមីស៊ីល របស់សត្រូវក្នុងរយៈចម្ងាយ ៧០ គីឡូម៉ែត្រ ដោយវានឹងត្រូវដាក់ឲ្យ​ប្រើប្រាស់ នៅកងទ័ពជើងគោក និងជើងទឹក​ឥណ្ឌា៕


                                                    * បញ្ជាក់ ៖ រូបភាពឯកសារ 

ប្រភព ៖ ស៊ិនហួរ

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: india libya UAE Heatwave