ព័ត៌មានកីឡា៖ Man United បានសម្រេចធ្វើការប្រកាស ដេញថ្លៃកីឡាករ Sergio Ramos ត្រឹមតែ ២៨.៦ លានផោន ខណៈដែលកីឡាកររូបនេះត្រូវ Real Madrid ប្រកាសតម្លៃលក់រហូតដល់ទៅជាង ៦០ លានផោន ។
ស្ទើរតែមិនគួរឲ្យជឿនោះទេ ក្រោយពីការសម្រេចចិត្ដរបស់ថា្នក់ដឹកនាំក្រុម Man United ដែលហ៊ានឲ្យតម្លៃខ្សែការពារ Real Madrid កីឡាករ Sergio Ramos ត្រឹមតែ ២៨.៦ លានផោន ដែលតម្លៃនេះមិនសើ្មនឹង តម្លៃខ្លួនអ្នកចាំទីរបស់ខ្លួន David de Gea ដោយធ្លាប់ស្រែកកន្លងមក គឺមិនក្រោម ៣២ លានផោននោះទេ។
ប្រភពព័ត៌មានពីប៊ីប៊ីស៊ី បានឲ្យដឹងថា មូលហេតុដែល Man United ហ៊ានឲ្យតម្លៃកីឡាករ Sergio Ramos ត្រឹមតែជាង ២៨ លានផោន ព្រោះក្រុមយល់ថា កីឡាកររូបនេះ កំពុងតែជ្រួលជ្រើមចង់ចាកចេញពីក្រុម ដោយកីឡាករបានបដិសេធនឹងបន្ដកិច្ចកុងត្រាថ្មីនឹងចាប់ផ្ដើមពីឆ្នាំ ២០១៧ ខាងមុខនេះហើយ។
Real Madrid នៅមិនទាន់មានការឆ្លើយតបត្រលប់មកវិញនោះទេ ជាមួយនឹងការ ឲ្យតម្លៃដ៏ពិសេសរបស់ Man United។ Real Madrid បានដាក់ផ្លាកតម្លៃ ខ្សែការពាររូបនេះ គឺរហូតដល់ទៅ ជាង ៦០ លានផោន តែ Man United បែជាហ៊ានឲ្យត្រឹមតែ ជាង ២៨ លានផោនទៅវិញ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី