ភ្នំពេញ៖ ស្ត្រីម្នាក់ឈ្មោះ ថន លក្ខិណា អាយុ២៥ឆ្នាំ ត្រូវក្បាលរថភ្លើងកិនដាច់ក ស្លាប់នឹងកន្លែងកាលពីម៉ោងជិត៦ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅផ្លូវរថភ្លើងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
មុនពេលកើតហេតុ ស្រ្តីខាងលើជិះកង់ ឆ្លងផ្លូវរថភ្លើងពីត្បូងទៅជើង ស្របពេលនោះ មានក្បាលរថភ្លើង បើកមកយ៉ាងលឿន ក្នុងទិសដៅពីកើតទៅលិច ចំណែកឯស្ត្រីរងគ្រោះរអិលជើងកង់ និងដែកផ្លូវរថភ្លើង ដួលគងកនិងផ្លូវរថភ្លើង បណ្តាលឲ្យក្បាលរថភ្លើង កិនដាច់កស្លាប់នៅនិងកន្លែង៕
ផ្ដល់សិទ្ធដោយ៖ ដើមម្ពិល