ភ្នំពេញ ៖ បើយោងតាមសេចក្តីថ្លែងការណ៍ក្រសួងការបរទេសកាលពីម្សិលមិញបានឲ្យដឹងថា ស្ថានទូតកម្ពុជាថ្មីៗនេះបានជួយដល់ប្រជាពលរដ្ឋជាច្រើន ដែលធ្វើការខុសច្បាប់ ចំនួន ៣ ប្រទេស ។
សេចក្តីថ្លែងការណ៍បាននិយាយថា ស្ថានទូតកម្ពុជានៅម៉ាឡេស៊ីបានជួយសង្គ្រោះ និងបញ្ជូនពលករចំនួន ៧ នាក់ដែលបានធ្វើការខុសច្បាប់ ។ ពួកគេទាំងអស់គ្នា បានមកដល់ផ្ទះ និងជួបជុំក្រុមគ្រួសារវិញ កាលពីចុងខែមុន ដោយសុវត្ថិភាព ។
រីឯស្ថានទូតកម្ពុជានៅទីក្រុងហាណូយ ដែលសហការជាមួយអាជ្ញាធរវៀតណាមបានជួយសង្គ្រោះស្ត្រីជនជាតិកម្ពុជា ចំនួន ២ នាក់ ដែលត្រូវបានគេរាយការណ៍ថា បានបោកប្រាស់ដោយឈ្មួញកណ្តាលខណៈពេលប៉ុនប៉ងឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសចិន ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ស្ត្រីទាំងពីរនាក់មកពីខេត្ដកណ្តាល និងបានធ្វើដំណើរពីភ្នំពេញទៅ ហាណូយជាមុនសិនមុននឹងបន្តធ្វើដំណើរទៅកាន់ព្រំដែនចិន វៀតណាម ហើយធ្វើដំណើរដោយម៉ូតូ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ khmertimes