CamNews

មិនគួរឲ្យជឿ 

ទម្លាក់ខ្លួន ពីកំពស់អាគារខ្ពស់ជាងគេ លើលោក ប៉ុនប៉ង បំបែក កំណត់ត្រា និយាយពីថា រន្ធត់ហួស (មានវីដេអូ)

ស្ទើរតែមិនគួរអោយជឿ   ៖  បុរសពីរនាក់ ខណៈមានមហ្ឆិតា ប៉ុនប៉ងបំបែកកំណត់ត្រាពិភពលោក ហើយនោះ ពួកគេទាំងពីរនាក់ ពុំមានភាពខ្លាចរអា អ្វីទៀតនោះទេ ក្នុងការ កំណត់ ដណ្តើមអោយ បាននូវសមិទ្ធផលស្នាដៃ ដ៏អស្ចារ្យមួយនេះ  ពោល  ជំនួសអោយភាពភ័យខ្លាច ខណៈមនុស្សសឹង តែគ្រប់គ្នាខ្លាចរអានោះ ពួកគាត់ទាំងពីរនាក់   ពិតជាអាចធ្វើបានយ៉ាងងាយ  នោះគឺ  លោក Vince Reffet និង លោក Fred Fugen បានឡើងទៅលើ កំពូលអាគារខ្ពស់ បំផុតលើលោក មានឈ្មោះថា the Burj Khalifa មានរយៈខ្ពស់ដល់ទៅ ៨២៩,៨ ម៉ែត្រ មានទីតាំង ស្ថិតនៅក្នុងក្រុង ឌូបៃ សហព័ន្ធ អារ៉ាប់អ៊ីមីរ៉េត ។ ទម្រាំតែធ្លាក់មកដល់ដី អ្នកទាំងពីរតម្រូវ អោយទម្លាក់ខ្លួនចុះមក ដោយប្រើក្បាច់ សេរី មុននឹង   គ្រលាស់ឆ័ត្រយោង  ជ្រាបកាន់ តែច្បាស់ថាតើ ពួកគេទាំងពីរនាក់ អាចធ្វើបានយ៉ាង ណានោះ តាមដានទស្សនាទាំងអស់គ្នាណា៎ ៖

ប្រែសម្រូល ៖ កុសល
ប្រភព ៖ ដឹមីរ័រ


Tags: Viral video Liveleak Youtube Facebook Funny Video Dubai