CamNews

ប្លែកៗ 

ការជួបជុំនៃហ្វូងត្រី ដ៏ច្រើនមហិមា ធ្វើអោយមានការភ្ងាក់ផ្អើល ដល់ក្រុមអ្នកវិទ្យាសាស្រ្ដ

ម៉ិចស៊ិកូ ៖ ​តាមការអោយដឹងពីក្រុមអ្នកវិទ្យាសាស្រ្ដ កាលពីពេលថ្មីៗនេះថា ការជួបជុំនៃ
ហ្វូងមច្ឆា  ដ៏ច្រើនលើសលប់  ក្នុងដែនសមុទ្រមួយ បានធ្វើអោយក្រុមអ្នកស្រាវជ្រាវ មាន
ការភ្ងាក់ផ្អើលយ៉ាងខំា្លង។

អ្នកស្រាវជា្រវលោក  Octavio Aburto បាននិយាយថា  ទោះបីជា កន្លងមក ពពួកត្រីទាំង
អស់   មានការប្រមូលផ្ដុំគ្នា   ជាញឹកញាប់យ៉ាងណាក៏ដោយ  ក៏គាត់យល់ថា វាមិនមាន
ចំនួនច្រើនដូចពេលនេះដែរ។

លោក Octavio បានបន្ថែមថា ការជាប្រមូលផ្ដុំនៃហ្វូងមច្ឆានេះ គឺត្រូវបានក្រុម អ្នកស្រាវ
ជា្រវ ផ្ដិតរូបភាពបាន ពីតំបន់ឧទ្យានជាតិ Cabo Pulmo នៃប្រទេសម៉ិចស៊ិកូ។

លោក Octavio បានបន្ដថានេះជាការយល់ដឹង និងគំហើញថ្មីមួយនេះ ដែលអាចសន្និដ្នាន
បានថា ពពួកមច្ឆាក្នុងដែនសមុទ្រពិតជាមានការកើនឡើងខ្លាំង ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយ
នេះ៕

 

ដោយ៖ ណារិន្ទ
ប្រភព៖dailymail


Tags: international news strange entertainment