Cengizhan Celik ជាបុគ្គលិករៀបចំកម្មវិធីក្នុងបុស្ត៍ព័ត៌មានរបស់ទួគី មួយបានធ្វើអោយមានការ
ភ្ញាក់ផ្អើលដោយខ្លួនបានសុំមិត្តស្រីរបស់ខ្លួននាង Candan Canik រៀបការតាមរយៈ Twitter កាល
ពីថ្ងៃទី ២ ខែ កញ្ញា កន្លងមកនេះ។
ក្នុងពិធីរៀបមង្គលការដែលមានលោក Mustafa Kara ជាមេស្រុកបានមកធ្វើជាអាចារ្យនោះបាន
សួរទៅកាន់គូស្នេហ៍ថា តើព្រមទទួលគ្នាជាប្ដីប្រពន្ធឬទេ? ពេលនោះកូនកំលោះ និងកូនក្រមុំបាន
ឆ្លើយប្រាប់គ្នាទៅវិញទៅមកតាមរយៈ Post លើ Twitter ថា "ព្រម" ទាំង ២ រូប។ តែយ៉ាងណាគួ
ស្នេហ៍ទាំង ២ នេះនៅតែត្រូវប្រើប្រាស់ ប៉ាកា ដើម្បីចុះហត្ថលេខាលើសំបុត្រអាពាហ៍ពិពាហ៍ដដែល
គឺមិនមែនធ្វើលើ iPad ដូចជានិយាយយល់ព្រមរៀបការនោះទេ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ K14