អាម៉េរិក៖ កូនភ្លោះ២នាក់ បងប្អូន Knox និង Vivinne របស់តារាសម្តែងហូលីវូឌ នាង Angelina Jolie ត្រូវបាននាងនាំកូនដើរកម្សាន្តនៅទីក្រុងឡុងដ៍ បន្ទាប់ពីទស្សនិកជន បានឃើញអ្នកទាំង៣នាក់ ដើរចូលព្រលាន យន្តហោះ LAX ទីក្រុង Los Angeles សហរដ្ឋអាមេរិក ។ នេះបើតាមចុះផ្សាយរបស់ គេហទំព័រកម្សាន្តបរទេស នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៥។
កាលល្ងាចថ្ងៃទី ១១ ខែកុម្ភៈម្សិលមិញ តារាសម្តែងហូលីវូឌ នាង Angelina Jolie បានដឹកដៃកូនទាំង ២នាក់ចូលព្រលានយន្តហោះ LAX ទីក្រុង Los Angeles ដើម្បីធ្វើដំណើរឆ្ពោះ ទៅកាន់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ក្នុងការបំពេញបេសកកម្មរបស់នាង។ អ្នកទាំង៣នាក់ ត្រូវចំណាយពេល៤ ថ្ងៃនៅក្នុងទីក្រុងឡុងដ៍ ព្រមទាំងចូលទៅជួប លោក William Hague អតីតលេខាធិការ ការបរទេសអង់គ្លេស (British Foreign Secretary)ទៀតផង៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល