CamNews

ព័ត៌មានជាតិ 

ស្រាវជ្រាវរក មន្រ្តីអប់រំខេត្តបាត់ដំបងធ្វើលិខិតបញ្ជាក់ ការសិក្សាឲ្យសិស្ស ធ្លាក់បាក់ឌុបជាថ្នូរលុយ៦៥០$

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ បានសម្រេចបង្កើត គណៈកម្មការកោសល្យ វិច័យ ដើម្បីពិនិត្យ និងស្រាវជ្រាវលើភាពមិនប្រក្រតី ដែលសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយថា មាន​មន្រ្តី​មន្ទីរ អប់រំខេត្ត បាត់ដំបង លួចធ្វើលិខិតបញ្ជាក់ការសិក្សាឲ្យ សិស្សធ្លាក់បាក់ឌុបជាថ្នូរ នឹងលុយ៦៥០ដុល្លារ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអប់រំចេញនៅព្រឹកថ្ងៃទី ០២ ធ្នូនេះ បានឲ្យដឹងថា “ ក្រសួងបង្កើត គណៈកម្មការ កោសល្យវិច័យ ដើម្បីពិនិត្យ និងស្រាវជ្រាវភាពមិនប្រក្រតីនេះ ។ ក្នុងករណីរកឃើញបុគ្គលិក អប់រំ ណាម្នាក់ថាពិតជា បានប្រព្រឹត្តនូវកំហុសឆ្គងដូចបាន ចុះផ្សាយខាងលើប្រាកដមែននោះ ក្រុមប្រឹក្សាវិន័យក្រសួង នឹងដាក់ ទណ្ឌកម្មខាងវិន័យផ្នែករដ្ឋ បានស្របតាមច្បាប់ស្ដីពីការអប់រំ ច្បាប់ស្ដីពីសហលក្ខន្តិកៈ មន្រ្តីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា និងទណ្ឌកម្មផ្សេងៗទៀតស្របតាមច្បាប់ជាធរមាន”។

គួរបញ្ជាក់ថា ដើម្បីចៀសវាងករណីក្លែងបន្លំបន្តទៅទៀត ក្រសួងអប់រំ នឹងពិនិត្យកែសម្រួលនីតិវិធី និងពង្រឹងបែប បទ នៃការចេញវិញ្ញាបនបត្រមធ្យមសិក្សាទុតិយភូមិឡើងវិញ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Cambodia Social News Battambong