CamNews

សំណើច 

សំណើច រឿង៖ យន្តហោះនាយករដ្ឋមន្រ្តី

មានបុរសពីនាក់ ម្នាក់ជាមនុស្សល្ងង់ និងម្នាក់ទៀតជាមនុស្សភ្លើ ជាសម្លាញ់និងគ្នា បានបបួរគ្នា
ទៅលេងអង្គវត្តនៅខេត្តសៀមរាប។
នៅពេលដែលបុរសទាំងពីនោះដើរមើលប្រាង្គនៅលើកំពូល  ស្រាប់តែឃើញយន្តហោះ ដឹកអ្នក
ដំណើរកំពុងហោះលើអាកាស។ ឃើញដូច្នោះបុរសល្ងង់ក៏លាន់មាត់សួរ៖


បុរសល្ងង់៖ នែ! សំលាញ់! តើនោះជាយន្តហោះនាយករដ្ឋមន្ត្រីមែនឬទេ?
បុរសភ្លើ៖ ខុសហើយ! មិនមែនទេ! បើវាជាយន្តហោះដឹកនាយករដ្ឋមន្ត្រីមែននោះ ប្រាកដជាមានម៉ូតូប៉ូលីសបើកតាមការពារហើយ!
បុរសល្ងង់៖ អើ! មែន!

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke