ថៃ៖ សិល្បការិនី ខ្មែរ កញ្ញា ទឹម ស្រីនាថ បានចូលរួមប្រកួតបវរកញ្ញាឯក Miss Grand International 2014 នៅប្រទេសថៃ កំពុងតែនាំមុខគេលើបេក្ខនារីប្រទេសដទៃ ក្នុងការបោះឆ្នោតគាំទ្រតាមរយៈគេហទំព័ររបស់កម្មវិធីប្រកួត។
គិតត្រឹមល្ងាចថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០១៤ នេះ នាងទទួលបានសំឡេងគាំទ្រចំនួន ២៧.១៨ភាគរយច្រើនជាងគេបង្អស់ បើធៀបនឹងបេក្ខនារីដទៃ។
កញ្ញា ទឹម ស្រីនាថ ត្រូវបានគេជ្រើសរើស ឲ្យចូលប្រឡងនៅក្នុង កម្មវិធីខ្នាត “Miss Grand International 2014” តំណាងឲ្យនារីខ្មែរ ចូលរួមប្រកួតប្រជែង
ជាមួយបេក្ខនារីមកពីប្រទេសជាច្រើនមានដូច ជា ៖ Australia ,Argentina ,Brazil ,Chile ,Canada ,Cameroon ,Cuba ,Finland ,France ,India ,Indonesia ,Japan ,Singapore ,New Zealand , Cambodia និងរួមជាមួយ ប្រទេសជាច្រើនទៀត ដែលសរុប មានវត្តមានបេក្ខនារី ប្រមាណ៨៥ នាក់ មកពីប្រទេសផ្សេងគ្នា។
សូមជម្រាបថា លោកអ្នកអាចចូលរួមបោះឆ្នោតជូន កញ្ញា ទឹម ស្រីនាថ បានដោយគ្រាន់តែចូលក្នុងគេហទំព័រ http://www.missgrandinternational.com ហើយចុះពាក្យ Vote លើឈ្មោះរបស់នាងជាការស្រេច៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល