អ៊ីរ៉ង់ : តាមប្រភព ព័ត៌មានពី Daily News បានឲ្យដឹងថា ជនជាតិអ៊ីរ៉ង់វ័យក្មេងម្នាក់ ដែលមានគំនិត
ច្នៃប្រឌិត ខ្ពស់ បានធ្វើការ អះអាងថា ទៅអនាគតនឹងមាន ម៉ាស៊ីនពេលវេលា មួយដើម្បី ព្យាករណ៍
ពីអនាគត របស់មនុស្សដោយ ភាពត្រឹមត្រូវ។
លោក Ali Razeqi អាយុ ២៧ឆ្នាំ ជានាយកមជ្ឈមណ្ឌល កែច្នៃយុទ្ធសាស្ត្រ នៅប្រទេសអ៊ីរ៉ង់បាន
បញ្ជាក់យ៉ាងច្បាស់ ថា គ្រោងការណ៍របស់ លោកនឹងដាក់ចេញ ឧបករណ៍កែច្នៃមួយ ដែលអាចធ្វើ
ការព្យាករណ៍ បានដឹងពីជោគជីតា ផលកម្មរបស់មនុស្សពី ៥ទៅ៨ឆ្នាំខាងមុខ។
ការអះអាង នេះដែរ លោក Razeqi និយាយថា លោកខ្លាច ថា ចិននឹងលួចយក គំនិតច្នៃប្រឌិតនេះ
ទៅផលិត។ ប៉ុន្តែ អនុរដ្ឋមន្ត្រី វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា របស់អ៊ីរ៉ង់ ច្រានចោលការ អះអាងរបស់
លោក Razeqi ថាប្រហែលជាមិន អាចទៅរួចឡើយ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល