ពស់ភឿកដែលមានក្បាលពីរមួយក្បាល បានក្លាយជា "តួឯក" ដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវ
មកទស្សនាសួនសត្វឯកជនមួយនៅប្រទេសអ៊ុយក្រែង។ វាគឺជាផលិតផលនៃការផ្លាស់ប្តូរភា្លមៗ
នៃប្រភេទពស់ California Kingsnake។
ពស់ភឿកក្បាលពីរ នៅប្រទេសអ៊ុយក្រែង
លោក Oleg Zubkov ម្ចាស់សួនសត្វបានអោយដឹងថា ក្បាលទាំងពីររបស់ពស់នេះមិនទាក់ទងនឹង
គ្នាឡើយ ជាធម្មតាវាតែងតែដណ្តើមគ្នាស៊ីចំណី។ កូនពស់ដែលបានមកពីការផ្លាស់ប្តូរភ្លាមៗនោះ
គឺជាករណីតែមួយគត់នៅអឺរ៉ុប។ ពីអាឡឺម៉ង់ វានឹងធ្វើដំណើរទេសចរប៉ុន្មានប្រទេសផ្សេងទៀតនៅ
អឺរ៉ុប ដើម្បីឲ្យមនុស្សគ្រប់គ្នាបានឃើញមុខវា រហូតដល់ខែកញ្ញាទើបត្រលប់មកអ៊ុយក្រែងវិញ៕
ដោយ៖ សិលា
ប្រភព៖ K14