ព័ត៌មានកីឡា៖ ក្រៅពីភាពល្បីល្បាញរបស់កីឡាករ Lionel Messi និង Cristiano Ronaldo ទៅ ភាពអស្ចារ្យរបស់កីឡាករផ្សេងទៀត ទំនងជាមិនសូវជាមានអ្នកចាប់អារម្មណ៍នោះទេ ប៉ុន្ដែពេលនេះ មានគេហទំព័រមួយឈ្មោះថា talksport បានបញ្ញាក់អារម្មណ៍ ជាមួយនឹងកំណត់ត្រាភាពខ្លាំងរបស់កីឡាករទាំង១០រូប ទើបតែពាក់កណ្ដាលរដូវកា ដោយអាចរកបានគ្រាប់បាល់បានច្រើន បូកសរុបទាំងគ្រាប់បាល់ជំនួយទៀតផង។
កីឡាករទាំង១០ ដែលមានសមត្ថភាពខ្លាំងមិនគូរមើលរំលង លេងនៅលើទឹកដីអឺរ៉ុបមានដូចជា ៖
ទី១ កីឡាករ Pierre-Emerick Aubameyang របស់ក្លឹប Borussia Dortmund អាចបង្កើតគ្រាប់បាល់បាន ដល់ទៅ ២២គ្រាប់ ដោយគ្រាប់បញ្ចូលទីមាន ១៨គ្រាប់ និងគ្រាប់បាល់ជំនួយ ៤គ្រាប់។
ទី២ កីឡាករ Zlatan Ibrahimovic របស់ក្លឹប PSG អាចបង្កើតគ្រាប់បាល់បានសរុប ដល់ទៅ ២០ គ្រាប់ ដោយគ្រាប់បញ្ចូលទី១៤ និងគ្រាប់ជំនួយ ៦គ្រាប់។
ទី៣ កីឡាករ Neymar របស់ក្លឹប Barcelona ដែលមានសមត្ថភាពអាចរកគ្រាប់បាល់បានដល់ទៅ ១៩គ្រាប់ គ្រាប់បញ្ចូលទី ១៤គ្រាប់ និងគ្រាប់ជំនួយ ៥គ្រាប់។
ទី៤ កីឡាករ Robert Lewandowski របស់ក្លឹប Bayern Munich គ្រាប់បាល់សរុបគឺ ១៨គ្រាប់ គ្រាប់បញ្ចូលទី ១៥ និងគ្រាប់ជំនួយ ៣គ្រាប់។
ទី៤ កីឡាករ Riyad Mahrez របស់ក្លឹប Leicester គ្រាប់បាល់សរុបគឺ ១៨គ្រាប់ ១១គ្រាប់បញ្ចូលទី និង ៧គ្រាប់ ជាគ្រាប់ជំនួយ។
ទី៦ កីឡាករ Jamie Vardy របស់ក្លឹប Leicester គ្រាប់បាល់សរុបគឺ ១៧គ្រាប់ ១៥គ្រាប់បាល់បញ្ចូលទី និង ២គ្រាប់ ជាគ្រាប់បាល់ជំនួយ។
ទី៦ កីឡាករ Luis Suarez ក្លឹប Barcelona គ្រាប់បាល់សរុបគឺ ១៧គ្រាប់ ១៣គ្រាប់បញ្ចូលទី និង៤ គ្រាប់ជាគ្រាប់បាល់ជំនួយ។
ទី៦ កីឡាករ Thomas Muller ក្លឹប Bayern Munich គ្រាប់បាល់សរុប ១៧គ្រាប់ គ្រាប់បញ្ចូលទី១៣ និងគ្រាប់បាលជំនួយ ៤គ្រាប់។
ទី៩ កីឡាករ Gonzalo Higuain ក្លឹប Napoli គ្រាប់បាល់សរុប ១៦គ្រាប់ គ្រាប់បញ្ចូលទី១៤ គ្រាប់ និងគ្រាប់ជំនួយ ២គ្រាប់។
ទី៩ កីឡាករ Michy Batshuayi ក្លឹប Marseille គ្រាប់បាល់រុបគឺ ១៦គ្រាប់ គ្រាប់បញ្ចូលទី១១ និងជំនួយ ៥គ្រាប់។
ដោយ៖ អឿ អ៊ុយ