ព័ត៌មានកីឡា៖ រហូតមកទល់ពេលនេះ មន្ទិលសង្ស័យនៅតែបន្ដកើតមាន ជាបន្ដបន្ទាប់ ខណៈដែលការពិតស្ថិតនៅលើបបូមាត់ របស់កីឡាករមិនព្រមបង្ហាញទាល់តែសោះថាម្ដាយក្មេងប្រុសនោះគឺជានរណា។ កូនប្រុសទោល របស់កីឡាករខ្សែប្រយុទ្ធលំដាប់ថ្នាក់ពិភពលោកក្នុងក្លឹប Real Madrid ឈ្មោះថា Cristiano Ronaldo Jr វ័យទើបតែ ៥ឆ្នាំ ក៏មិនទាន់បានស្គាល់មុខម្ដាយ របស់ខ្លួនជានរណាផងដែរ ស្របពេលនៃកិច្ចសម្ភាសន៍ផ្ទាល់ជាមួយនឹងកីឡាករអំពីរឿងនេះ Ronaldo ក៏បានដោះស្រាយទៅវិញថា៖
» សម្រាប់ខ្ញុំវាមិនមែនជាបញ្ហាមួយនោះទេ....ខ្ញុំនឹងនិយាយថា ក្នុងលោកនេះមានកុមារជាច្រើនដែលដែលកំព្រា ម្ដាយ ឪពុក រឺត្រូវម្ដាយឪពុកទាំងនោះស្លាប់ចោលបាត់ ចំណែក Cristiano មានឪពុក ហើយជាឪពុកដ៏អស្ចារ្យ នឹងលោកយាយម្នាក់ ដែលតែងតែមើលការខុសត្រូវ ជាការពិតណាស់ ខ្ញុំបានការពារមើលថែគ្រួសាររបស់ខ្ញុំ។ វាហាក់ដូចជាមួលហេតុមួយដែលអ្នកមិនបានស្ដាប់ទេមែនទេ? ចំណុចខ្លះវាគឺស្ថិតក្នុងឆាកជីវិតផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ ហើយមនុស្សជាច្រើន ក៏គួរតែធ្វើការគោរពពីតួនាទីនេះផងដែរ។ នៅពេលដែល Cristiano ធំឡើង ខ្ញុំក៏នឹងតែងតែនឹកចង់ប្រាប់គេពីការពិត ព្រោះគេក៏ចង់ដឹង ហើយគេគឺជាកូនប្រុសរបស់ខ្ញុំ ប៉ុន្ដែខ្ញុំនឹងមិននិយាយនោះឡើយ ព្រោះមនុស្សជាច្រើនក៏ចង់ឲ្យខ្ញុំនិយាយផងដែរ »។
តែទោះជាយ៉ាងណាក៏ដោយ កីឡាករក៏បានបញ្ជាក់ទៅលើសំណួរយ៉ាងច្បាស់ថា កីឡាករនឹងប្រាប់កូនប្រុសនូវការពិតនៅថ្ងៃណាមួយជាមិនខានឡើយ ដែលពេលនោះគឺជាពេលវេលា សមស្របនឹងអាចប្រាប់បាន អាចដល់គេអាយុ ១១ ឬ ១២ ឆ្នាំ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror