CamNews

កីឡាជាតិ 

គ្រូ Lee ភ្ញាក់​ផ្អើល ក្រោយ​ដឹង​ថា បាល់​ទាត់​កម្ពុជា ប៉ះ ទីម័រ​ខាង​កើត មុន​ជួប​ចិនតៃវ៉ាន់

(ភ្នំពេញ)៖ គ្រូបង្វឹកក្រុមបាល់ទាត់កម្ពុជា លោក Lee Tae Hoon បានសម្តែងអារម្មណ៍ភ្ញាក់ផ្អើល ពេលទទួលដំណឹងថា កម្ពុជា ត្រូវ​ប៉ះ​ក្រុម​ជម្រើស​ជាតិ​ទី​ម័រ​ខាង​កើត ក្នុង​មិត្ត​ភាព​អន្តរ​ជាតិនាល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ នៅពហុកីឡ ដ្ឋានជាតិអូឡាំពិកកម្ពុជា ដែល​ជា​ការ​រៀប​ចំ​របស់​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា FFC ។

គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងរូបនោះបានសរសេរនៅលើ Page Facebook របស់ខ្លួនថា «មិនដូចការគិត កម្ពុជាជួបទីម័រ» ។

សូមរំលឹកផងដែរថា កាលពីសប្តាហ៍មុន គ្រូក៏ធ្លាប់បានសរសេរនៅ Page របស់ខ្លួនថា ចង់ជួបក្រុមខ្លាំងទាំងប្រចាំតំបន់ អាស៊ានមានដូចជា សិង្ហបុរី ថៃ វៀតណាម និងមីយ៉ាន់ម៉ា ដើម្បីធ្វើតេស្តសមត្ថភាព មុនទៅជួបក្រុមជម្រើសជាតិចិន តៃវ៉ាន់ ក្នុងវគ្គជម្រុះបឋម នៃពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 នៅប្រទេសអារ៉ាប់រួម តែអ្វីមិនបានទៅ តាមគម្រោងនោះឡើយ ។

សម្រាប់ក្រុមទីម័រខាងកើត អាចនិយាយបានថា ជាក្រុមដែលមានថ្វីជើងទាបជាងគេ បើប្រៀបធៀបក្រុមខ្លាំងនៅអាស៊ាន ទាំង​១១​ប្រទេស ហើយ​កម្ពុជា ក៏​តែង​តែ​ទទួល​បាន​លទ្ធផល​ល្អ​ផង​ដែរ រាល់លើកដែលជួបក្រុមក្មេងខ្ចីមួយនេះ ។ កម្ពុជា ត្រូវជួបម្ចាស់ផ្ទះតៃវ៉ាន់ ថ្ងៃទី២ មិថុនា និង​ជើង​ទី​២ ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ៕

គ្រូបង្វឹកកម្ពុជាលោក Lee Tae Hoon

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: local sport news