CamNews

តារា 

ប្រៀបធៀបគ្នា ពីភាពអស្ចារ្យរវាង Sir Alex Ferguson នឹង ស្ថាបនិកក្រុមហ៊ុន Apple គឺលោក Steve Jobs

ព័ត៌មានកីឡា៖ លោក Sir Michael Moritz ដែលជាមិត្ដសម្លាញ់ របស់ លោក Steve Jobs និង លោក ​Sir Alex Ferguson បានធ្វើការប្រៀបធៀប គ្នារវាងអ្នកទាំងពីរ អំពី​គុណសម្បត្ដិនឹង ភាពខ្លាំងដ៏ល្បីល្បាញ គួរជាទីកោតសរសើរ ប្រចាំជំនាន់ វិស័យរៀងៗខ្លួន ។ 

Steve Jobs គឺជាស្ថាបនិកដ៏ល្បីល្បាញមួយរូប បើនិយាយទៅ គឺមិនចាញ់ លោក Sir Alex Ferguson នោះទេ ទាស់តែអ្នកទាំងពីរ មានផ្នែករៀងខ្លួនតែប៉ុណ្ណោះ ជាពិសេសអត្ដចរិកគួរជាទីកត់សម្គាល់ ចំពោះ ​អតីត​ថ្នាក់ដឹកនាំក្លឹប Man Untd ដោយ គាត់ជាមនុស្សចូលចិត្ដសប្បាយច្រើន ខុសពី Steve Jobs គឺជាមនុស្ស​ស្ងប់ស្ងាត់នៅតែពីមុខកុំព្យូទ័រ ។ 

លោក Sir Michael Moritz ដែលជាជនទើបតែបញ្ចប់ ស្នាដៃសៀរភៅជាមួយ លោក​ Sir Alex Ferguson ក្នុងចំណងជើង " ភាពជាអ្នកដឹកនាំ " បានប្រាប់ទៅកាន់គេហទំព័រ Mirror ថា" ពិតមែនហើយ រវាងអាជីព​​ពួកគាត់​ទាំងពីរ ពិតជាខុសប្លែកគ្នាស្រឡះ ប៉ុន្ដែភាពល្បីល្បាញនៃការដឹកនាំវិញ ពួកគាត់ ពិតជាអស្ចារ្យ មិនចាញ់គ្នានោះទេ។ សម្រាប់ Steve Jobs ចំពោះផលិតផលមួយ គឺមិនទាន់ល្អគ្រាប់គ្រាន់នោះទេ ហើយ លោក Sir Alex Ferguson ក្រុមខ្លាំងត្រឹមមួយ ការប្រកួត ក៏មិនទាន់ថារីកច​ម្រើនផងដែរ។ ចំណែក​​អត្ដចរិក Steve Jobs គឺជា មនុស្សស្ងប់ស្ងាត់ ដូចជាខ្មោចគ្មានវិញ្ញាណ នៅសំងំតែក្នុងផ្ទះ ដ៏ស្ងាត់​​​សូន្យ​ រីឯលោក Sir Alex Ferguson ពិតជាមនុស្សដែលសប្បាយ ។ ទាំងនេះអាចបង្ហាញថា ភាពជោគជ័យក្នុងគុណតម្លៃជម្រុញលើកទឹកចិត្ដ ខ្លួន គឺ លោក​ Sir Alex Ferguson គឺជាមនុស្សដែលឃើញ​ថា មានជោគជ័យខ្លាំង ត្រង់ចំនុចនេះ។ ប៉ុន្ដែកន្លងមកទៀត ខ្ញុំុមិនដែល រំពឹកទុកថា Steve Jobs​ ជាមនុស្សចូលចិត្ដ មើលការប្រកួតបាល់​ ហើយចំណែក Sir Alex Ferguson ជាមនុស្សចូលចិត្ដ អង្គុយមុខ​កំព្យូទ័រនោះដែរ ។ តែទោះជាយ៉ាងណា ពួកគាត់ទាំងពីរ គឺមានភាពអស្ចារ្យ ខ្លាំងរៀងៗខ្លួន "៕ 


ដោយ៖ អឿ អ៊ុយ

 


Tags: Sport News Sir Alex Ferguson Steve Jobs