CamNews

ព័ត៌មានជាតិ 

ចេកនៅកម្ពុជា គ្រោងនឹងធ្វើការនាំចេញទៅក្រៅប្រទេស

បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយចិនកាលពីដើមខែនេះ ក្រសួងកសិកម្ម កំពុងអំពាវនាវដល់កសិករ និងក្រុមហ៊ុនដែលផលិតនិងនាំចេញចេក ដើម្បីចុះឈ្មោះជាមួយរដ្ឋាភិបាលដើម្បីទទួលបានដំបូន្មានបន្ថែមពីអ្នកជំនាញ។

កាលពីសប្តាហ៍មុនប្រទេសកម្ពុជា និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឲ្យមានការដឹកជញ្ជូនចេកពីកម្ពុជាទៅកាន់ទីផ្សារដ៏ធំបំផុតនៅលើពិភពលោក ។

យោងតាមសេចក្តីប្រកាសព័ត៌មានមួយចេញកាលពីថ្ងៃទី ១៣ ខែសីហា នេះ ក្រសួងបាននិយាយថា ម្ចាស់កសិដ្ឋាន និងក្រុមហ៊ុនដែលចុះឈ្មោះជាមួយក្រសួងនឹងទទួលបានអត្ថប្រយោជន៍ពីការណែនាំរបស់អ្នកជំនាញ ដើម្បីជួយពួកគេក្នុងដំណើរការនាំចេកទៅប្រទេសចិន ។

យោងតាមសេចក្តីប្រកាសព័ត៌មាននោះក្រុមអ្នកឯកទេសមកពីប្រទេសចិន និងកម្ពុជានឹងត្រួតពិនិត្យ ព្រមទាំងវាយតម្លៃស្ថានភាពនៃផលិតផល និងការវេចខ្ចប់ដើម្បីធានាថា ពួកគេប្រកាន់ខ្ជាប់នូវបទដ្ឋានដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងដែរ ឬយ៉ាងណា ។

យោងតាមប្រភពពីលោក Vanhan បានឲ្យដឹងថា បច្ចុប្បន្នមានកសិដ្ឋានចេកចំនួន ៣ នៅក្នុងប្រទេស ដែលនៅក្នុងនោះគឺមានប្រមាណជា ៥.០០០ ហិកតា ក្នុងខេត្តរតនគិរី ក្រចេះ និងកំពត ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimes


Tags: Local news Social news