កូរ៉េខាងជើងប្រារព្ធពិធីមហាជប់លៀង នៅកណ្ដាលទីលានក្រុងព្យុងយ៉ាង ដោយមានការចូលរួម
ពីក្រុមរបាំ បន្ទាប់ពីប្រកាសថា បានបាញ់កាំជ្រួចចេញពីនាវាមុជទឹកដោយជោគជ័យ កាលពីថ្ងៃទី
២៤សីហា។
ទូរទស្សន៍ជាតិ និងបណ្ដាទំព័រមុខរបស់កាសែតធំៗរបស់កូរ៉េខាងជើង ក្នុងសប្ដាហ៍នេះបានសរសើរ
អំពីការបាញ់កាំជ្រួចចេញពីនាវាមុជទឹកដោយជោគជ័យថា ជាជំហានដ៏ធំមួយទាក់ទឹននឹងបច្ចេក
វិទ្យាយោធា។
ក្រោយពីការបាញ់កាំជ្រួចខាងលើ មេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un បានអនុញ្ញាតឱ្យ
ប្រារព្ធពិធីជប់លៀងទូទាំងប្រទេសដើម្បីអបអរសាទរ។ ក្នុងនោះ ពិធីជប់លៀងធំបំផុតត្រូវបានធ្វើ
ឡើងនៅទីលាន Kim Il Sung នៅក្រុងព្យុងយ៉ាង ដោយមានការចូលរួមសំដែងពីក្រុមអ្នករបាំផង
ដែរ។
ព្រឹត្តិការណ៍ខាងលើនេះ ក៏ត្រូវបានធ្វើឡើងដើម្បីរំលឹកដល់គោលនយោបាយ “យោធានាំមុខ” (កង
ទ័ពគឺធំបំផុត) ដែលអតីតមេដឹកនាំ Kim Jong-il បានលើកឡើងកាលពីឆ្នាំ ១៩៦០។
បើទោះជាពិធីជប់លៀងត្រូវបានធ្វើឡើងទូទាំងប្រទេស ប៉ុន្តែ ស្ថានភាពនៅក្រុងព្យុងយ៉ាង នៅតែ
មានភាពតានតឹង។ ក្នុងអំឡុងពេលជប់លៀង គេនៅតែឃើញរថយន្ដទាហាន ធ្វើដំណើរជុំវិញ
ក្រុង។
នៅក្នុងព្រត្តិការណ៍ទាក់ទឹននេះដែរ ទំព័រ Yonhap កាលពីថ្ងៃទី ២៦សីហា ដកស្រង់ប្រភពព័ត៌មាន
ពីរដ្ឋាភិបាលកូរ៉េខាងត្បូង ឱ្យដឹងថា ចាប់តាំងពីដើមសប្ដាហ៍នេះ យោធាកូរ៉េខាងជើង បានដាក់
ប្រទេសឱ្យស្ថិតក្នុងការប្រកាសអាសន្នខ្ពស់បំផុត ខណៈដែលកងទ័ពអាមេរិក និងកូរ៉េខាងត្បូង
ធ្វើសមយុទ្ធយោធាជាមួយគ្នា។ សមយុទ្ធនេះ មានការចូលរួមពីទាហានចំនួន ៧៥.០០០នាក់ ក្នុង
នោះមានទាហានអាមេរិក ២៥.០០០នាក់។
ក្រុងព្យុងយ៉ាង បានរិះគន់ទៅលើសមយុទ្ធយោធាខាងលើ ហើយគំរាមថានឹងវាយប្រហារដោយ
អាវុធនុយក្លេអែរទៅលើកូរ៉េខាងត្បូង និងអាមេរិក។ កូរ៉េខាងជើងក៏បានបង្កើនសកម្មភាពសមយុទ្ធ
យោធា នៅតាមតំបន់ជួរមុខផងដែរ។
នៅក្នុងសកម្មភាពមួយដើម្បីព្រមានទៅលើសមយុទ្ធយោធារវាងអាមេរិក និងកូរ៉េខាងត្បូង កាលពី
ថ្ងៃទី ២៤សីហា កូរ៉េខាងជើង ក៏បានបាញ់កាំជ្រួចមួយគ្រាប់ចេញពីនាវាមុជទឹករបស់ខ្លួន។ កាំជ្រួច
នេះ ហោះបានរយៈចម្ងាយប្រហែល ៥០០គីឡូម៉ែត្រ មុនពេលវាធ្លាក់ចូលក្នុងតំបន់តាមដានការពារ
ដែនអាកាសរបស់ជប៉ុន។ មេដឹកនាំកូរ៉េខាងជើង បានហៅការបាញ់កាំជ្រួចនេះថា ជា “ជោគជ័យ
នៃជោគជ័យ” ដែលជាជំហានដ៏ធំមួយទាក់ទឹននឹងបច្ចេកវិទ្យាយោធា ដែលអនុញ្ញាតឱ្យកូរ៉េខាងជើង
អាចវាយប្រហារទៅលើគោលដៅនៅលើដីគោករបស់អាមេរិក៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ Independent, Yonhap