CamNews

ព័ត៌មានជាតិ 

វិស័យជលផលខុសច្បាប់ត្រូវបានបិទនៅក្នុងឆ្នាំ ២០១៧

អាជ្ញាធរបានចុះទៅឃាត់ និងបិទនេសាទខុសច្បាប់បានចំនួនសរុបជិត ៤,០០០ ករណីក្នុងឆ្នាំ ២០១៧ ដោយមានការកើនឡើង ៧,៥ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៦។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ចំនួននៃការនេសាទខុសច្បាប់សរុបដែលបានឃាត់ខ្លួនមានចំនួនសរុប ៣៩២៥ករណី ក្នុងនោះបទល្មើសទឹកសាបមាន ៣,៨៨៨ ករណី និងបទល្មើសទឹកប្រៃចំនួន ៣៧ករណី។ រីឯ ការផ្តន្ទាទោសជនល្មើសបានជាទឹកប្រាក់ចំនួន ២៣០,៦៦៥,០០០ រៀល ឬប្រហែល ៦០,០០០ ដុល្លារ។


អាជ្ញាធរបានបន្ថែមថា ពួកគាត់បានចុះទៅបំផ្លាញសំណាញ់ចាប់ត្រីចំនួន ១៥០គីឡូម៉ែត្រ ហើយបានធ្វើការដោះលែងត្រីជាង ៨០,០០០ គីឡូក្រាមថែមទៀតផង។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  បានរៀបរាប់ថា: «យើងត្រូវតែពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានជាប្រចាំ ដើម្បីបង្ការ និងទប់ស្កាត់បទល្មើសជលផលនៅឆ្នាំក្រោយដើម្បីលុបបំបាត់ការនេសាទខុសច្បាប់ឲ្យបានទាំងស្រុង»។

ឯកឧត្តម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាអោយមន្ត្រីរដ្ឋាភិបាលចុះបង្ក្រាបបទល្មើសនេសាទ បន្ទាប់ពីឯកឧត្តមបានអញ្ជើញធ្វើដំណើរតាមឧទ្ធម្ភាគចក្រនៅលើបឹងទន្លេសាប កាលពីខែមករាឆ្នាំមុន ៕


ប្រភព៖ KhmerTimes


Tags: Local news Social news