CamNews

កីឡាអន្តរជាតិ 

Chelsea បើកទ្វារស្វាគមន៍រង់ចាំ Messi ជាមួយកញ្ចប់ថវិការយ៉ាងធំ ស្ទើស្មានមិនដល់

ព័ត៌មានកីឡា៖ Chelsea បានត្រៀមកញ្ចប់ថវិការយ៉ាងធំសម្បើមស្ទើតែមិនអាចស្មានដល់ រង់ចាំដេញថ្លៃដណ្ដើម​យក Messi ក្រោយការសម្រេចចិត្ដរបស់កីឡាករ និងប្រើពេលវេលាកុងត្រារហូតដល់ទៅ ៦ ឆ្នាំ។ 

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Chelsea បានត្រៀមកញ្ចប់ថវិការដល់ទៅ ២០០ លានផោន ដើម្បី​​បំបែកឯកតកម្មដេញថ្លៃ Messi ក្នុងចំនោមបណ្ដាក្លឹបជាច្រើនដែលមានបំណងចង់បានដូចគ្នា​។ រយៈពេល​ដែលក្រុម មានបំណងដាក់កិច្ចកុងត្រាផ្ទេរចូលគឺដល់ទៅ ៦​ ឆ្នាំ​ ហួសពីរយៈពេលនៃការរំពឹងទុកកន្លងមក ដែលក្រុមបានធ្វើ។ 

ប្រភពព័ត៌មានបានបន្ដទៀតថា ការសម្លឹងមើលឃើញថ្ងៃអនាគត Messi នៅក្នុង Barcelona ដូចជាមានភាព​ពិបាកនឹងសន្និដ្ឋានណាស់ ក្រោយពីការឆ្លុះបញ្ចាំងឲ្យឃើញពី ការប៉ះទង្គិចរបស់កីឡាករ នឹង ថ្នាក់​ដឹក​នាំ​ គឺ លោក Luis Enrique ។ ហើយការសង្ស័យបន្ដទៀតនោះ គឺកីឡាករ កំពុងតែពិចារណា រកផ្លូវ​​ចាកចេញពីក្លឹប ស្របពេលកីឡាករ ទទួលបានភ្លើងខៀវពីក្រុម Chelsea យ៉ាងច្បាស់ជាងក្រុមដ៏ទៃ ។ 

ទឹកប្រាក់របស់ Chelsea ដែលត្រូវបានគេដឹង គឺ ដល់ទៅ ២០០ លានផោន សម្រាប់បេសកម្មមួយនេះ ហើយក៏ជាចំនួនដែលច្រើន ហួសពីតម្លៃដែល Real Madrid ធ្លាប់បានចំណាយលើការផ្ទេរជើងចូល​កីឡា​ករ Gareth Bale កាលពីឆ្នាំ ២០១៣ ផងដែរ ។ 


ប្រភព៖ .caughtoffside

Tags: Sport News Chelsea messi