ព័ត៌មានកីឡា៖ Chelsea បានត្រៀមកញ្ចប់ថវិការយ៉ាងធំសម្បើមស្ទើតែមិនអាចស្មានដល់ រង់ចាំដេញថ្លៃដណ្ដើមយក Messi ក្រោយការសម្រេចចិត្ដរបស់កីឡាករ និងប្រើពេលវេលាកុងត្រារហូតដល់ទៅ ៦ ឆ្នាំ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Chelsea បានត្រៀមកញ្ចប់ថវិការដល់ទៅ ២០០ លានផោន ដើម្បីបំបែកឯកតកម្មដេញថ្លៃ Messi ក្នុងចំនោមបណ្ដាក្លឹបជាច្រើនដែលមានបំណងចង់បានដូចគ្នា។ រយៈពេលដែលក្រុម មានបំណងដាក់កិច្ចកុងត្រាផ្ទេរចូលគឺដល់ទៅ ៦ ឆ្នាំ ហួសពីរយៈពេលនៃការរំពឹងទុកកន្លងមក ដែលក្រុមបានធ្វើ។
ប្រភពព័ត៌មានបានបន្ដទៀតថា ការសម្លឹងមើលឃើញថ្ងៃអនាគត Messi នៅក្នុង Barcelona ដូចជាមានភាពពិបាកនឹងសន្និដ្ឋានណាស់ ក្រោយពីការឆ្លុះបញ្ចាំងឲ្យឃើញពី ការប៉ះទង្គិចរបស់កីឡាករ នឹង ថ្នាក់ដឹកនាំ គឺ លោក Luis Enrique ។ ហើយការសង្ស័យបន្ដទៀតនោះ គឺកីឡាករ កំពុងតែពិចារណា រកផ្លូវចាកចេញពីក្លឹប ស្របពេលកីឡាករ ទទួលបានភ្លើងខៀវពីក្រុម Chelsea យ៉ាងច្បាស់ជាងក្រុមដ៏ទៃ ។
ទឹកប្រាក់របស់ Chelsea ដែលត្រូវបានគេដឹង គឺ ដល់ទៅ ២០០ លានផោន សម្រាប់បេសកម្មមួយនេះ ហើយក៏ជាចំនួនដែលច្រើន ហួសពីតម្លៃដែល Real Madrid ធ្លាប់បានចំណាយលើការផ្ទេរជើងចូលកីឡាករ Gareth Bale កាលពីឆ្នាំ ២០១៣ ផងដែរ ។