គ្រោះថ្នាក់ ៖ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដែលបានចេញផ្សាយកាលពី
សុក្រ ទី១៩ កន្លងផុតទៅថ្មីៗនេះ បានបញ្ជាក់អោយដឹងថា កូនដំរីអាស៊ីវ័យ ២ ឆ្នាំកន្លះមួយក្បាល
បានបង្កនូវភាពភ្ញាក់ផ្អើលនៅឯសួនសត្វ Taronga ប្រទេសអូស្រា្តលី បន្ទាប់ពីវាបានបើកការវាយ
ប្រហារទៅលើស្រ្តីវ័យប្រមាណ ៤០ ឆ្នាំ ជាឆ្មាំមើលការពារ ក៏ដូចជាថែរក្សាសួនសត្វនេះ។
Mr. Shuffles រូបថត ដែលបានថត កាលពីអំឡុងឆ្នាំ ២០១១ នៅសួនសត្វ Taronga
គួរបញ្ជាក់ផងដែរថា ដំរីអាស៊ី វ័យ២ ឆ្នាំកន្លះ ចិត្តខ្លាំងមួយក្បាលនេះ មានឈ្មោះហៅក្រៅថា Mr.
Shuffles រីឯស្រ្តីជាជនរងគ្រោះ ដែលជាឆ្មាំសួនសត្វរូបនោះវិញ មានឈ្មោះថា Lucy Melo ។ លើ
សពីនេះទៅទៀត បើយោងតាមសម្តីស្រ្តីម្នាក់ផ្សេងទៀត ដែលជាអ្នកនាំពាក្យមកពីសួនសត្វមួយ
នេះ បាននិយាយបញ្ជាក់អោយដឹងថា មូលហេតុពិតដែលធ្វើអោយ Shuffles មានចិត្តខឹងខ្លាំងដូច
កម្រោលចូលនោះមិនដឹងថាមកពីអ្វីនោះទេ គ្រាន់តែបានដឹងថា នៅពេលដែលមានកើតហេតុកា
រណ៍មួយនេះ គឺត្រូវបានរកអោយឃើញថា នាង Lucy Melo បានទៅបង្វឹក Shuffles ដូចសព្វដង
តែរំពេចនោះ គេបែរជាឃើញ Shuffles មានចិត្តខឹងខ្លាំង ដូចកម្រោលចូលដូច្នេះដែរ ហើយក៏ស្ទុះ
ទៅវាយប្រហារ នាង Lucy Melo រហូតទាល់តែសន្លប់បាត់បង់ស្មារតីតែម្តង។
ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីសំណាក់ឆ្មាំសួនសត្វដទៃទៀតដែរ ដោយបានបញ្ជូននាងទៅ
កាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះជាបន្ទាន់ ដែលក្រោយមក នាងត្រូវបានរកអោយឃើញថា
មានរបួសរាងធ្ងន់បន្តិច តែសំណាងមិនប៉ះពាល់ដល់អាយុជីវិត៕
ដោយ ៖ រិទ្ធី
ប្រភព ៖ Spy