CamNews

ព័ត៌មានអន្តរជាតិ 

កំពូលគ្រូទាយលទ្ធផលបោះឆ្នោតនៅអាមេរិក ដែលធ្លាប់ទាយត្រូវ៨ដងជាប់ៗគ្នា៖ «លោក ដូណាល់ ត្រាំ នឹងឈ្នះឆ្នោត

(វ៉ាស៊ីនតោន)៖ រឿងអាស្រូវ Email ដែលបាន និងកំពុងធ្វើឱ្យលោកស្រី ហ៊ីលឡារី គ្លីនតុន បាត់បង់ ប្រជាប្រិយភាពរហូតដល់ការស្ទង់មតិមួយបង្ហាញថាលោកស្រី ចាញ់មួយពិន្ទុតាមពីក្រោយ លោក ដូណាល់ ត្រាំ បានធ្វើឱ្យគេនឹកឃើញដល់ការព្យាករណ៍របស់ លោក Allan Lichtman ដែលធ្លាប់សន្និដ្ឋានថា លោក ត្រាំ នឹងក្លាយជាប្រធានាធិបតីអាមេរិក​នៅក្នុងការបោះឆ្នោតនៅថ្ងៃទី៨ ខែវិច្ឆិកា តាំងកាលពីអំឡុងដែល លោកធ្វើការទស្សន៍ទាយកាលពីខែកញ្ញានោះ លោក ត្រាំ កំពុងមានសំឡេងធ្លាក់ចុះខ្លាំងនៅឡើយ។

លោក Allan Lichtman ជាសាស្ត្រាចារ្យម្នាក់បង្រៀនមុខវិជ្ជាប្រវត្តិសាស្ត្រនយោបាយនៅឯ សាកលវិទ្យាល័យអាមេរិក (American University) ក្នុងទីក្រុងវ៉ាស៊ីនតោន។ ថ្លែងនៅក្នុងបទសម្ភាសន៍ ជាមួយ Washington Post កាលពីថ្ងៃទី២៣ ខែកញ្ញាកន្លងទៅលោក Allan Lichtman បានព្យាករណ៍ថា លោក ត្រាំ នឹងក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក។ លោក ​Allan បានលើកឡើងដូច្នេះថា«លោក ដូណាល់ ត្រាំ មានលក្ខណៈវិនិច្ឆ័យដ៏ស្មុគស្មាញ ដែលធ្វើឱ្យគេពិបាកព្យាករណ៍រាប់ចាប់ពីឆ្នាំ១៩៨៤ ហើយយើងក៏មិនដែលមាន​បេក្ខជនប្រធានា​ធិបតីដូចនេះដែរ។ មួយវិញទៀតបើទោះជាលោកចម្លែកបន្តិច ប៉ុន្តែលោកនៅតែអាចបំបែកប្រព័ន្ធទស្សន៍ទាយលទ្ធផលបោះឆ្នោត គិតចាប់តំាងពីឆ្នាំ១៩៨០»

គួរបញ្ជាក់ថាផ្អែកលើការទស្សន៍ទាយ ដោយមានគន្លឹះសំខាន់ៗទំាង១៣ រួមមានអាណត្តិនៃគណបក្ស លក្ខណៈសម្បទាន គុណវិបត្តិ និងភាពជោគជ័យ នៃនយោបាយអន្តរជាតិ ឬក៏រឿងអាស្រូវធំៗ របស់បេក្ខជនប្រធានាធិបតី បានជួយឱ្យលោក Allan Lichtman ព្យាករណ៍លទ្ធផលបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិកចំនួន ៨លើកចុងក្រោយ មិនដែលខុសម្ដងណាឡើយ៕

ប្រភព ៖ Washington Post

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: US China Hong Kong Pentagon Int news Hot news