ព័ត៌មានរូបភាព ៖ ដូចដែលបាន ដឹងស្រាប់ហើយថា ភ្លើងក្តៅ ទឹកក្តៅ ឬក៏ ខ្លាញ់ក្តៅ បើសិនណា យើងពិតជា មិនមាន ការប្រុងប្រយ័ត្នមែននោះ ច្បាស់ណាស់ ពិតជារលាក ជាក់ជាមិនខាន នៅពេលដែលយើងប៉ះ ឬក៏វា ខ្ទាតមកត្រូវ ដោយនៅក្នុងនោះ កាលដែលនិយាយ ពីការចំអិនត្រី ដោយការចៀន ឬបំពងវិញ ប្រាកដណាស់ ទស្សនិកជន រាល់គ្នា តែងតែប្រើ វែកឆា ដើម្បី ការប្រើប្រាស់ ក្នុងការចំអិនត្រី ជំនួស អោយដៃទទ ក្នុងការ បង្ការ ដើម្បី កុំអោយរលាក។
ផ្ទុយមកវិញ បើងាកក្រឡេក មកមើល នូវព័ត៌មានរូបភាពខាងក្រោមនេះវិញ បុរសម្នាក់ ត្រូវបានរកអោយ ឃើញថា ពិតជាហ៊ានហួស ខណៈគាត់ទទួលបាន ភាពល្បីល្បាញជាខ្លាំង ជាមួយនឹង សមត្តភាពបំពងត្រី ដោយប្រើ ដៃទទេរបស់គាត់។ ស្ថិតនៅក្នុងវ័យ ៦៥ ឆ្នាំ លោក Prem Singh ត្រូវបានគេស្គាល់សឹងតែ គ្រប់គ្នា នៅឯប្រទេស ឥណ្ឌា ជាមួយនឹងសមត្តភាព ដ៏ស្ទាត់ជំនាញ និងកម្រ ស្ទើរតែមិនគួរអោយជឿមួយនេះ គឺបំពង ត្រី ដោយប្រើដៃទទេ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ