CamNews

ព័ត៌មានជាតិ 

អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅខណ្ឌឫស្សីកែវ

(ភ្នំពេញ)៖ សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង៩៖០០ព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥នេះ មានអគ្គិភ័យបាននិងកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ដោយឡែករថយន្តពន្លត់អគ្គិភ័យ ក៏ត្រូវបានរាយការណ៍ថា កំពុងចេញអន្តរាគមន៍ពន្លត់ផងដែរ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា រហូតដល់ពេលនេះ អគ្គិភ័យបានលេបត្របាក់ផ្ទះពលរដ្ឋមួយខ្នងស្ទើរតែទាំងស្រុង ហើយម្ចាស់ផ្ទះក្បែរនោះ កំពុងភិតភ័យខ្លាំង ខ្លាចភ្លើងរាលដាលដល់ផ្ទះរបស់ពួកគេ៕

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅឬស្សីកែវ អស់មួយខ្នងទាំងស្រុងនាព្រឹកថ្ងៃនេះ។

Posted by Fresh News on Thursday, December 17, 2015

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Cambodia Social News PP