CamNews

តារា 

“ពិភពរាត្រីថ្មី” ជ្រើសរើស​ តារាម៉ូដែលវគ្គ២ ចំថ្ងៃបុណ្យ Christmas

ភ្នំពេញៈ នេះជាលើកទី២ហើយ ដែលភោជនីយដ្ឋាន “ពិភពរាត្រី” បានរៀបចំកម្មវិធី ប្រកួតប្រជែង ជ្រើសរើសតារាម៉ូដែល ប្រចាំពិភពរាត្រីវគ្គ២ ដែលមានបេក្ខនារី ស្រស់ស្អាត រាងស្រឡូន ចូលរួមប្រឡង ក្នុងវគ្គផ្តាច់ព្រ័ត្រ ប្រចាំត្រីមាសនេះ ។

នៅក្នុងពិធីប្រកួត ប្រជែងតារាបង្ហាញម៉ូដ ប្រចាំក្នុងភោជនីយដ្ឋាន "ពិភពរាត្រីថ្មី" នៅរាត្រីយប់ ថ្ងៃទី២៥ ខែធ្នូ យប់មិញដែលចំ និងថ្ងៃបុណ្យ Christmas នោះ គេសង្កេតឃើញមាន បេក្ខនារី ចំនួន១០នាក់ មានសម្រស់ស្រស់ស្អាត ខណៈមេប្រយោគ និងតារាចម្រៀង ប្រុសស្រីល្បីឈ្មោះ ជាច្រើនចូលរួម ដាក់ពិន្ទុ មានដូចជា អ្នកនាង ខាត់ សុឃីម លោក ឈឿន ឧត្តម លោក ករុណា ពេជ្រ លោក រិន សាវ៉េត និងគណៈកម្មការ មួយចំនួនទៀត ។

បើតាមម្ចាស់ហាង “ពិភពរាត្រីថ្មី” លោក ជា នី បានប្រាប់ឲ្យដឹងថា សម្រាប់ការរៀបចំ ប្រឡងប្រជែង ជ្រើសរើសតារា ម៉ូដែលលើកទី២នេះ គឺទទួលបានការគាំទ្រ និងជោគជ័យច្រើន ជាងលើកទី១ទៅទៀត ដោយមានវត្តមាន ភ្ញៀវកិត្តិយស ចូលរួមយ៉ាងច្រើនកុះករ ស្ទើរតែរកកន្លែង អង្គុយគ្មានទៅហើយ ព្រោះថាពួកគាត់ ចង់មកទស្សនា ដោយផ្ទាល់ ថាបេក្ខនារី ទាំង១០នាក់នោះ តើបេក្ខនារីរូបណា ទទួលបានជ័យលាភី។

ម្ចាស់ហាងរូបនេះ បានប្រាប់ឲ្យដឹងទៀតថា មូលហេតុដែលលោក រៀបចំកម្មវិធីនេះឡើង គឺដោយសារតែ ចង់ផ្តល់ឱកាស ទៅដល់យុវវ័យ ដែលស្រលាញ់សិល្បៈ បានបញ្ចេញសមត្ថភាព ។ ម្យ៉ាងទៀត ការរៀបចំកម្មវិធីបែបនេះ សម្រាប់ហាងផ្សេង នៅក្នុងក្រុងភ្នំពេញ មានតែមួយនៅទេ គឺ“ពិភពរាត្រីថ្មី” មួយប៉ុណ្ណោះ ។ ដូច្នេះការរៀបចំ កម្មវិធីនេះ ក៏តម្រូវចិត្តភ្ញៀវផងដែរ ។ ចំណែកបេក្ខនារី ដែលចូលរួមប្រឡងវគ្គ២នេះ ហើយទទួលបាន ជ័យលាភី គឺទទួលបានពានរង្វាន់ និងថវិកាមួយចំនួន ។ មិនតែប៉ុណ្ណោះម្ចាស់ ជ័យលាភីលេខ១ ក៏បានក្លាយជា តារាបង្ហាញម៉ូដ ប្រចាំហាង និងក្រុមបង្ហាញម៉ូដ Pop Model ផងដែរ ។

ម្ចាស់ហាងដដែល បានប្រាប់បន្តទៀតថា បន្ទាប់ពីការប្រឡងវគ្គ២នេះ បញ្ចប់ខាងហាង របស់លោក ក៏ត្រូវការជ្រើសរើស បេក្ខនារី ជាបន្តទៀត ដោយសុភាពនារីគ្រប់រូប ដែលស្រលាញ់សិល្បៈ និងមានក្តីស្រមៃ ចង់ក្លាយជាតារាបង្ហាញម៉ូដ អាចអញ្ជើញមកទាក់ទង ខាងហាង ឬក៏តាមរយៈ លោក ខេវិន ដែលជាអ្នកគ្រប់គ្រង ទូទៅបានតាមរយៈលេខ ០១២ ៦៦៦ ៧៨០ ដោយល័ក្ខខណ្ឌ ជ្រើសរើស គឺបេក្ខនារី ត្រូវមាន រូបរាងស្អាត ស្រឡូន ក្លាហាន ស្រលាញ់សិល្បៈ មានកម្ពស់ចាប់ពី ១,៦០ម៉ែត្រ ឡើងទៅ និងមានអាយុចាប់ពី ១៨ឆ្នាំ ឡើងទៅ ៕



លោក ជា នី ម្ចាស់ហាង (ឆ្វេង) និងលោក ខេ វិន អ្នកគ្រប់គ្រងទូទៅ (ស្តំា)

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh