CamNews

តារា 

ជា វណ្ណារិទ្ធ នាំ​ភរិយា​វ័យ​ក្មេង ទៅ​ក្រេប​ទឹក​ឃ្មុំ​នៅ​ថៃ ក្នុង​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់

ភ្នំពេញ៖ តារាសម្តែង និងជាពិធីករដ៏ឆ្នើម ក្នុងកម្មវិធី "Cha Cha Cha" ប្រចាំស្ថានីយ ទូរទស្សន៍
បាយ័ន លោកជា វណ្ណារិទ្ធ បាននាំភរិយាវ័យក្មេង ដែលទើបតែរៀបការ ហើយថ្មីថ្មោង កាលពីថ្ងៃ
ទី ២៧ ខែ មករា នេះ ទៅលេងប្រទេសថៃ ដើម្បីអបអរក្នុង ថ្ងៃទិវានៃក្តីស្រឡាញ់។

ចាត់តាំងពីរៀបមង្គលការរួចមក លោក ជា វណ្ណារិទ្ធ ហាក់បីដូចជា ឃ្លាតឆ្ងាយពីរង្វង់សិល្បៈបន្តិច
ដោយសារតែលោកចំណាយ ពេលវេលាដ៏មានតម្លៃ ស្ទើរតែទាំងអស់ នៅជាមួយនឹងភរិយា ដ៏ស្រស់
ស្អាតរបស់លោក។

យោងតាមគេហទំព័រ Facebook របស់ លោក ជា វណ្ណារិទ្ធ បានបង្ហោះថា លោកនឹងនាំភរិយាជាទី
ស្រឡាញ់ ទៅលេងនៅប្រទេសថៃក្នុង ថ្ងៃទី ១៣ កុម្ភៈ ឆ្នាំ២០១៣ នេះ ដើម្បីអបអរទិវានៃក្តីស្រឡាញ់
ដែលនឹងមកដល់នៅថ្ងៃស្អែក ជាមួយនឹងមិត្តភក្តិ ជាច្រើននាក់ទៀត។

ការពិតទៅទិវានៃក្តីស្រឡាញ់នេះ មិនមែនជាបុណ្យប្រពៃណី របស់ប្រទេសខ្មែរយើងនោះទេ វាគ្រាន់
តែជារឿងនិទានរវាង បុរសគង្វាល នឹងនារី តម្បាញក្នុងទឹកដី បចឹ្ចមប្រទេសប៉ុណ្ណោះ។ យុវវ័យជាច្រើន
មានការយល់ច្រឡំ ចំពោះទិវានេះ ទៅជាថ្ងៃបុណ្យសង្សារទៅវិញ។

ថ្ងៃទី ១៤ កុម្ភៈនេះ ពិតជាថ្ងៃនៃក្តីស្រឡាញ់មែន តែមិនមែនប្រើប្រាស់ថ្ងៃនេះ សម្រាប់តែបង្ហាញ ចំពោះ
ដៃគូសង្សារនោះទេ យើងក៏អាចបង្ហាញ ក្តីស្រឡាញ់ចំពោះ មិត្តភកិ្ត បងប្អូន ឬឪពុក ម្តាយ ដែលជាអ្នក
មានគុណ របស់យើងផងដែរ៕

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: chea vanareth entertainment khmer star