ភ្ញៀវទេសចរណ៏ជាច្រើននាក់ បានទៅចូលរួមក្នុងពិធី «ប្រឡូកភក់ប័រយ៉ុង» នៅឆ្នេរ
សមុទ្រឆ្ងាយពីក្រុងសេអ៊ូល ទៅភាគខាងលិចឆៀងខាងត្បូងប្រហែលជាង 200 គីឡូ
ម៉ែត្រ កាលពីថ្ងៃទី ១៤ កក្កដា ។ នោះជាពិធីប្រពៃណីដ៏សប្បាយរីករាយប្រចាំឆ្នាំដែល
ទាក់ទាញភ្ញៀវទេសចរណ៍ទាំងក្នុង និងក្រៅប្រទេសមិនតិចជាងពី ២ ទៅ ៣ លាននាក់
ទេ ក្នុងមួយឆ្នាំ ។
អ្នកចូលរួមក្នុងពិធី ក្រៅពីបានប្រឡូកនឹងភក់ពណ៌ប្រផេះសាច់ម៉ដ្ឋមានគុណប្រយោជន៍ ទ្រទ្រង់
ស្បែក ថែមទាំងបានសប្បាយរីករាយក្នុងពិធីផ្សេងៗទៀត ដូចជាការលេងបោកចម្បាប់ និងរំអិល
លើភក់ជាដើម រីឯសម្រាប់អ្នកចូលចិត្តសម្រាកលំហែកាយអាចទទួលការម៉ាស្សាក្នុងភក់បានផង
ដែរ។
គួរបញ្ជាក់ផងដែរថា វាត្រូវបានគេប្រារព្ធឡើងក្នុងរយៈពេល ២ ឆ្នាំម្តង ហើយវាគឺជាពិធីមួយដ៏ល្បី
របស់ប្រទេសនេះ ស្របពេលដែលវាត្រូវបានគេធ្វើឡើងក្នុងអំឡុងថ្ងៃទី 14 កក្កដា ដល់ថ្ងៃទី 24
កក្កដា ។ ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ ទិដ្ឋភាពនៃការប្រលែងលេងភក់យ៉ាងណានោះ
សូមតាមដានទស្សនាបណ្តារូបភាព ជាបន្តបន្ទាប់ដូចខាងក្រោម ៖
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ amusingplanet