CamNews

ភាពយន្ត 

Rambo នឹងត្រលប់មកជួប ទស្សនិកជននៅក្នុង វគ្គទី ៥

កាលពីឆ្នាំ ២០០៨ រឿង Rambo ទី ៤ ត្រូវបានទស្សនិកជន គាំទ្រជាខ្លាំង ដែលក្នុងនោះក៏មានផល អវិជ្ជមានផងដែរ ។ ក្រៅពីនោះយើង បានឃើញថាតួ Rambo នៅក្នុងរឿងដូចជា ចូលនិវត្តន៍ទៅ ហើយ ។



តែដឹងអីថា ថ្មីៗនេះ Sylvester Stallone ដែលជាអ្នកដឹកនាំរឿង Expendables និងសំដែងជាRambo ដោយខ្លួនឯងផ្ទាល់នោះ បានបង្ហើបប្រាប់ ទស្សនិកជនថា គាត់ចង់អោយ Rambo មកជួបអ្នកទាំង អស់គ្នាវិញ ។ ពិតណាស់ វាជាការបង្ហាញប្រាប់ថា គាត់កំពុងតែរៀបចំថតរឿង Rambo វគ្គទី ៥ រួច រាល់ហើយ ។ បើតាមសំដីរបស់គាត់ បានអោយដឹងថា Rambo វគ្គ ៥ នឹងមានសាច់រឿង ទាក់ទង ជាមួយនិង ស្តេចគ្រឿងញៀននៅឯ ម៉ិចស៊ីកូ ហើយ Rambo នឹងបញ្ចប់អាជីប របស់ខ្លួននៅទីនោះ តែម្តង ។ Sylvester Stallone បានប្រាប់ថា នេះនឹងក្លាយជា រឿងចុងក្រោយបំផុតនៃ Rambo ហើយ គាត់នឹងខំប្រឹងធ្វើ រឿងនេះអោយក្លាយជា រឿងមួយដ៏ល្អ សំរាប់តួអង្គនិមិត្តរូប ម្នាក់នេះ ។



Sylvester Stallone ដែលមានអាយុ ៦៧ ជិតចូល ៦៨ ដែលបានឈានជើងចូល ពិភពសំដែងជា តារាកាប់ចាក់ បាញ់ប្រហារ តាំងតែពីដំបូងនោះ ក៏ប្រហែលជានឹងចូល និវត្តន៍ពីការសំដែង ត្រឹម Rambo វគ្គ ៥ នេះផងដែរ ដូចនេះហើយទើបគាត់ ចង់ផលិតរឿងនេះ ជាលើកចុងក្រោយ ។ នៅ ពេលដែលមាន ព័ត៌មានបន្ថែម អំពីរឿងនេះ Camnews នឹងធ្វើការរាយការណ៍ ជាបន្ត ៕

 

ប្រែសម្រួល ៖​ លីលី
ប្រភព ៖ screenrant 


Tags: star actor sylvester stallone rambo movie