CamNews

តារា 

លោកនាយក រដ្ឋមន្ត្រី ប្រទេសអង់គ្លេស ហាមប្រាមកូនៗ មិនអោយមើល Miley Cyrus តាមទូរទស្សន៍

ដូចទស្សនិកជន បានដឹងហើយថា តារាចំរៀងស្រី Miley Cyrus ដែលធ្លាប់ជា ព្រះនាងតូច របស់ Disney នោះឥលូវ នេះនាងបាន កែប្រែខ្លួន នាងទៅជា តារាចំរៀង សិចស៊ី មើលមិន ចូលភ្នែកមួយ រូបដែល ទទួល រងការរិះគន់ យ៉ាងច្រើន ។

British Prime Minister declared by the children see Miley Cyrus 1

ថ្មីៗនេះ លោកនាយក រដ្ឋមន្ត្រី ប្រទេស អង់គ្លេស David Cameron បានប្រាប់ ទៅអ្នកសារព័ត៌មាន ថា លោកបាន ហាមប្រាម បិទមិនអោយ កូនៗរបស់ លោកមើល Miley Cyrus នៅលើ ទូរទស្សន៍ឡើយ ។ កូនរបស់ លោក David Cameron មានចំនួន ៣ នាក់ដែល កូនច្បងគេ Nancy ជាកូនស្រី ដែលនាង ទើប តែមានអាយុ ៩ ឆ្នាំប៉ុណ្ណោះ ។ លោក David បានប្រាប់ថា ហេតុផល ដែលគាត់ ហាមប្រាម បិទ មិនឲ្យ កូនៗមើល វីដេអូ ឬចំរៀង​ របស់ Miley Cyrus នោះគឺ ដោយសារតែ ការតែងខ្លួន សិចស៊ី ហួស ហេតុ និងជា ពិសេស ការគ្រវីគូទ (Twerk) របស់នាង អាចជះ ផលអាក្រក់ ដល់កូនតូចៗ របស់លោក ។ លោក បន្តថា កូនៗរបស់គាត់ ស្គាល់ Hannah Montana ដែលជាតួ សំដែងដោយ Miley Cyrus តែក្មេងៗ មិនដឹងថា Hannah និង Miley ជាមនុស្ស តែមួយឡើយ ។

British Prime Minister declared by the children see Miley Cyrus 2

Miley Cyrus នៅតែបន្ត ការភ្ញាក់ផ្អើល និងរឿងឆ្កួតៗ ជាបន្តបន្ទាប់ ដោយមិនខ្វល់ ពីភ្នែកអ្នក ទស្សនិក ជន​ឡើយ ៕


ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: star singer miley cyrus entertainment British david cameron