CamNews

តារា 

អ្នកគាំទ្រសរសើរពី សមត្ថភាព ពេជ្រ សោភា ក្នុងការបង្វឹកកូនក្រុម

ភ្នំពេញ៖ តារាចម្រៀងស្រីចាស់វស្សា របស់ផលិតកម្មហង្សមាស និង បច្ចុប្បន្ន គឺជាគ្រូបង្វឹក(Coach) ក្នុងកម្មវិធី The Voice Cambodia កញ្ញា ពេជ្រ សោភា ត្រូវបានមហាជនអ្នកគាំទ្រ និង មិត្តអ្នកនិយមលេងបណ្តាញ សង្គមទំនាក់ទំនងហ្វេសប៊ុកនិយាយលើកសរសើរ ចំពោះសមត្ថភាពក្នុង ការជ្រើសរើសត្រូវជាមួយ បេក្ខជនដែលមាន សមត្ថភាពពិតប្រាកដ។

តារាចម្រៀង និង គ្រូបង្វឹក(Coach) ក្នុងកម្មវិធី The Voice Cambodia កញ្ញា ពេជ្រ សោភា ត្រូវបានគេកត់សម្គាល់ឃើញថា នាងហាក់មានយីអ៊ុនល្អឡើងវិញ បន្ទាប់ពីបានធ្វើគ្រូបង្វឹក(Coach) ក្នុងកម្មវិធី The Voice Cambodia ដែលរៀបចំដោយ ស្ថានីយទូរទស្សន៍ហង្សមាស។

កញ្ញា ពេជ្រ សោភា បានអង្គុយលើកៅអី The Voice Cambodia ក្នុងចំណោមតារា រួមដំបូលមានដូចជាកញ្ញា ឱក សុគន្ធកញ្ញា, លោក ឆន សុវណ្ណរាជ និងលោក ណុប បញ្ញារិទ្ធ។ គ្រូបង្វឹករូបនេះ មិនខុសពីគ្រូបង្វឹក៣នាក់ ផ្សេងទៀតដែរ គឺមានតួនាទីក្នុង ការជ្រើសរើស បង្ហាត់បង្រៀង និ ង ណែនាំដល់បេក្ខជន ឬកូនក្រុមដើម្បីយកទៅ ប្រឡងជល់គ្នា ចម្រាញ់យកអ្នកខ្លាំងពិត ក្នុងចំ ណោមអ្នកប្រឡងនោះ មាន២-៣នាក់ ដើម្បីទៅប្រឡងក្នុងវគ្គបន្តទៀត ។

ត្បិតតែយ៉ាងនេះ ក៏ពិតមែនតែចំពោះកញ្ញា ពេជ្រ សោភា ថ្មីៗនេះត្រូវបានមហាជន អ្នកគាំទ្រជាច្រើនមើលឃើញថា នាងជាគូ្របង្វឹកដែលសមត្ថភាពពិត  ក្នុងការជ្រើសរើសត្រូវ ជាមួយបេក្ខជនប្រឡងនៅក្នុងកម្មវិធី The Voice Cambodia ខណៈដែលមានមិត្តក្នុងហ្វេសប៊ុកមួយចំនួន ធំក៏បានយកឃើញដូចគ្នានេះដែរ។

ប្រភពខាងលើបានលើកឡើង ប្រហាក់ប្រហែលគ្នាថា សូមសរសើ coach កញ្ញា ពេជ្រ សោភា ដោយស្មោះ ចំពោះសមត្ថមភាពរបស់គាត់គឺ ស័ក្តិសមខ្លាំងណាស់ធ្វើជា គ្រូបង្វឹកក្នុងកម្មវិធី The Voice Cambodia។ ដោយឡែកបើក្រឡែកទៅមើល Friend ក្នុងហ្វេសប៊ុកឯណ្ណោះ វិញក៏បានសរសេរបង្ហោះបញ្ជូនឱ្យគ្នាថា «ខ្ញុំសរសើរ Coach សោ ភា ដែលបានជ្រើសរើស ត្រូវជាមួយបេក្ខជនដែល មានសមត្ថភាពពិតប្រាកដ»។

យ៉ាណាមិញបើទោះបីជាកម្មវិធី The Voice Cambodia ជាកម្មវិធីថ្មី ទើបតែបង្កើតឡើង និងបា ន ចាក់ផ្សាយ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស មិនទាន់បាន យូរប៉ុន្មានផង ក៏ទទួលបានការចាប់អារម្មណ៍ និង មានប្រជាប្រិយភាពខ្លាំងគួរឲ្យ កត់សម្គាល់ព្រមទាំងទទួលបាន ការគាំទ្រច្រើនពីទស្សនិកជន មិត្តៗយុវវ័យ ។ ចំណែកគ្រូង្វឹក(Coach) ទាំង៤នាក់ឯណោះវិញមានទាំងមតិលើកសរសើ និង ការរិះគន់ព្រមៗគ្នាផងដែរ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh