CamNews

ព័ត៌មានអន្តរជាតិ 

"ស្លាប់ឬរស់?" បាក់ស្ពាន ភ្ជាប់ទីក្រុង ទៅកាន់ កន្លែងកំសាន្ត បាត់មនុស្សច្រើននាក់ហើយ

ព័ត៌មានអន្តរជាតិ ៖ សេចក្តីរាយការណ៍ ព័ត៌មានទាន់ហេតុការណ៍ អោយដឹងថា ហោចណាស់ មនុស្ស ២២នាក់ បានបាត់ខ្លួន បន្ទាប់ពី ស្ពានហាយវេ មួយកន្លែងដែលភ្ជាប់ទីក្រុង Mumbai ទៅកាន់រមណីយ ដ្ឋានទេសចរណ៍រដ្ឋ Goa ភាគខាងលិចប្រទេសឥណ្ឌានោះ បានបាក់រលំ ។ 


                           ស្ពានកើតហេតុ ត្រូវបានសាងសង់ឡើង តាំងពីឆ្នាំ ១៩៤០

មន្រ្តីផ្លូវការឥណ្ឌា គូសបញ្ជាក់ឲ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរ ២ គ្រឿង បានបើកបោលចូលទៅ ក្នុងទឹកទន្លេ បន្ទាប់ពីមានករណីបាក់រលំស្ពានខាងលើ នាព្រឹកថ្ងៃពុធនេះ ។ លោក Sanjay Patil ដែល​ជាមន្រ្តីប៉ូលីស ប្រចាំតំបន់កើតហេតុ បំភ្លឺដល់សារព័ត៌មាន  Associated Press អោយដឹងថា ក្រុមការ ងារជួយសង្គ្រោះពុំបានប្រទះឃើញ ឬក៏រកឃើញ រថយន្តក្រុង ឬអ្នកដំណើរនៅឡើយទេ ។ ប្រភព ដដែលបន្តឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង បង្កជាឧបសគ្គក្នុងបេសកម្ម ចេញជួយសង្គ្រោះ ខណៈ ចរាចរណ៍ ឆ្លងកាត់ស្ពានខាងលើ ត្រូវបង្វែរឲ្យធ្វើដំណើរឆ្លងកាត់ទៅកាន់ស្ពានថ្មីមួយផ្សេងទៀត នៅក្នុងតំបន់ ។ លោក OP Singh ប្រធាននាយកដ្ឋាន កងកម្លាំងឆ្លងតបគ្រោះមហន្តរាយជាតិ អោយដឹងថា ក្រុមការងារ ជួយសង្គ្រោះ ៨០នាក់ ក្នុងនោះរួមមាន អ្នកជំនាញមុជទឹកផងនោះ ត្រូវបានបញ្ជូនទាំងប្រញាប់ទៅកាន់ កន្លែងកើតហេតុ ។ លោក OP Singh បន្តគូសបញ្ជាក់ឲ្យដឹងថា មានរថយន្តក្រុង ដល់ទៅ ២ គ្រឿង កំពុងតែធ្វើដំណើរនៅលើស្ពានចាស់ខាងលើ រំពេចនោះ ស្ពានបាក់រលំ និងរថយន្តក្រុងបោលចូលទឹក ទន្លេតែម្តង ខណៈទឹកទន្លេកំពុងតែជន់ខ្លាំង ក៏ដោយសារតែមានភ្លៀងត្រូពិច ៕






                                                  *បញ្ជាក់ ៖ រូបភាពឯកសារ

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: india libya UAE Heatwave