CamNews

កំសាន្ត 

Justin Bieber ត្រូវបានតុលាការ កាត់ក្តីរឿងគប់ស៊ុតដាក់ ផ្ទះអ្នកជិតខាងដោយត្រូបង់ពិន័យ ៨ ម៉ឺនដុល្លារ

ទីបំផុតរឿងក្តី គប់ស៊ុត របស់តារាចំរៀងវ័យក្មេង Justin Bieber ត្រូវបានតុលាការ កាត់ក្តីហើយ ដោយតារាចំរៀងនេះ គ្មានពាក្យតវា ប្រឆាំងនឹងការ កាត់ក្តីនេះឡើយ ។



ករណីគប់ស៊ុត ដាក់ផ្ទះអ្នកជិតខាងរបស់ Justin Bieber កាលពីខែមករា ត្រូវបានតុលាការ កាត់ក្តី កាលពីម្សិលមិញនេះ ដោយដាក់ពិន័យនិង លក្ខណ្ឌជាច្រើនដូចខាងក្រោម ៖
-បង់ថ្លៃខូចខាត និងថ្លៃសងជំងឺចិត្ត ៨ ម៉ឺនដុល្លារ
-ត្រូវនៅអោយឆ្ងាយ ពីក្រុមគ្រួសារជនរងគ្រោះ ២ ឆ្នាំ
-ធ្វើការជួយសង្គម ៥ ថ្ងៃពេញ
-នឹងត្រូវរៀនថ្នាក់គ្រប់គ្រង កំហឹងរយៈពេល ១២ សប្តាហ៍



Justin Bieber ដែលត្រូវបានគេដឹងថា មិនបានចូលមកបង្ហាញខ្លួនឡើយ ក្នុងថ្ងៃកាត់ក្តីនេះ តែ មានមេធាវីមក តំណាងវិញ ដោយយល់ព្រមទទួល រាល់ពិន័យនិង ការកាត់ក្តីទាំងអស់ ៕
 

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ skynews 


Tags: star singer justin bieber egging