CamNews

គ្រោះថ្នាក់ 

គួរអោយអាណិត ទារកវ័យ ៨ខែ ត្រូវចាក់ចំនួន ៩០កន្ដ្រៃ ដោយសារតែម្ដាយ


ចិន៖ ទារកតូច ដែលមានវ័យទើបតែ ៨ខែ​ ត្រូវបានពូរបស់គេ  បញ្ជូនទៅកាន់មន្ទីរពេទ្យជា
បន្ទាន់  ខណៈដែលម្ដាយរបស់គេ បានយកកន្ដ្រៃចាក់  ដល់ទៅចំនួន ៩០កន្រ្ដៃ ហើយភាគ
ច្រើនគឺ បានចាក់ចូលទៅលើផ្ទៃមុខ និងក្បាល។ នេះបើតាមការអោយដឹង ពីគេហទំព័រដេលី
មែល ដែលបានចុះផ្សាយ កាលពីពេលថ្មីៗនេះ។



ប្រភពខាងលើ បានបន្ដថា រឿងរ៉ាវនេះបានកើតឡើងក្នុងតំបន់​ Xuzhou ខេត្ដ Jiangsu ភាគ
ខាងកើត នៃប្រទេសចិន។  ទោះបីយ៉ាងណាក៏ដោយ  ម្ដាយដែលគេមិនបានបញ្ចេញឈ្មោះ
នោះ បានសារភាពថា នាងពិតជាបានចាក់កូនតូចរបស់នាងមែន  គឺដោយសារតែកូនតូច
នោះ បានខាំដោះរបស់នាង នៅពែលដែលនាង បានអោយរូបគេបៅ។



បើតាមសម្ដី ពីអ្នកជិតខាង បានបញ្ចាក់ថា ម្ដាយរបស់ទារកនេះ ទំនងជាមនុស្ស មានជម្ងឺផ្លូវ
ចិត្ដដូច្នេះ ទារកគួរអោយកំសត់នេះ ភាគច្រើន គឺត្រូវបានពូរបស់គេ ចំនួនពីរនាក់ ជាអ្នកមើល
ថែរក្សា៕

ដោយ៖ នារី
ប្រភព៖ dailymia


Tags: unbelievable baby China