CamNews

ព័ត៌មានអន្តរជាតិ 

កូរ៉េខាងត្បូង តឿន កូរ៉េខាងជើង អោយសុំទោស ក្រោយលិចនាវា ចម្បាំង ស្លាប់មនុស្ស ៤៦ នាក់

ព័ត៌មានអន្តរជាតិ ៖ កូរ៉េខាងជើង បានបដិសេធទៅនឹងការលើកឡើង របស់កូរ៉េខាងត្បូង អោយខ្លួនចូល ខ្លួនសារភាព ពោលពាក្យសុំទោស ពាក់ព័ន្ធ នឹងករណីលិចនាវាចម្បាំង ស្រប ពេល​​   ដែលកូរ៉េខាងជើង បានហៅការលើកឡើងខាងលើនេះ គឺជាការចំអកនាំអោយមានការរំខាន ។


បន្ថែមពីលើនេះ ប្រភពសារព័ត៌មាន ពីទំព័រ ប៊ីប៊ីស៊ី អោយដឹងថា ៖ ការលើកឡើង ជា  សំ ណើពីកូរ៉េខាង ត្បូងលើកនេះ ត្រូវបានធ្វើឡើង ខណៈកូរ៉េខាងត្បូង ហៀបនឹងរៀបចំ ខួប ៥ ឆ្នាំ នៃការ  លិចនាវាចម្បាំង ឈ្មោះ Cheonan កាលពីថ្ងៃទី ២៦ មីនា ឆ្នាំ ២០១០ កន្លងទៅនេះ​ បណ្តាលអោយមនុស្ស  ហោចណាស់ ៤៦ នាក់ ស្លាប់បាត់បង់ជីវិត ។ រដ្ឋាភិបាលទីក្រុង សេអ៊ូល លើកឡើងអោយដឹងថា  រដ្ឋា   ភិ បាលទីក្រុង ព្យុងយ៉ាង បានប្រើគ្រាប់បាញ់ បាញ់ពន្លិចនាវា ប៉ុន្តែ ត្រូវកូរ៉េខាងជើង បដិសេធ ។


គួរបញ្ជាក់ថា ក្រោយពីមានករណីលិចនាវាចម្បាំងខាងលើ កូរ៉េខាងត្បូង បានផ្តាច់ពាណិជ្ជកម្ម ស្ទើរទាំង ស្រុងជាមួយនឹង កូរ៉េខាងជើង និង បន្តរក្សាបាននូវភាពតឹងរឹង រហូតមកដល់បច្ចុប្បន្នភាព   ។ វិធានការ ដ៏មានប្រសិទ្ធភាពមួយនេះ បានផ្អាករាល់ពាណិជ្ជកម្ម អន្តរ កូរ៉េ នៅក្នុងតំបន់ឧស្សាហកម្ម  Kaesong ។ ស្ថានការណ៍ អន្តរទំនាក់ទំនង ពាណិជ្ជកម្ម អាចស្តារឡើងវិញបាន លុះត្រាណា មានជា    ការ សុំអភ័យ ទោសជាមុនសិន នេះបើតាមការគូសបញ្ជាក់ ពីរដ្ឋាភិបាល ទីក្រុង សេអ៊ូល ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Star news Breking news South korea North korea US Military Drill Kim Jong Un