តារាចម្រៀង Pop គឹនាង Kelly Clarkson ដែលជាតារាចម្រៀងមានវ័យ៣០ឆ្នាំកម្រ
និយាយប្រាប់ទស្សនិកជនឬអ្នកកាសែតពីជីវិតផ្ទាល់ខ្លួនរបស់នាងទេ ទើបតែពេលនេះ
ពេលដែលនាងមានទំនាក់ទំនងស្នេហាជាមួយលោក Brandon Blackstock ដែលជា
កូនប្រុសអ្នកគ្រប់គ្រងរបស់នាងគឺលោក Narvel Blackstock ។ ប៉ុន្តែទំនាក៉ទំនងស្នេហា
នេះ អាចនិងធ្វើអោយប្រជាប្រិយភាពរបស់នាងធ្លាក់ចុះបន្តិច។
វាកំពុងបំផ្លាញនូវរបស់នាងខ្ញុំ តារាចម្រៀងរូបនេះនិយាយទៅកាន់ Zap2lt នៅឯសន្និសិទកា
សែតកាលពីថ្ងៃព្រហស្បត៏សំរាប់កម្មវិធីប្រកួតប្រជែងថ្មីរបស់នាងគឺកម្មវិធី Duets ។
នាងបានបន្ថែមទៀតផងដែរថា ទំនាក់ទំនងស្នេហារបស់ពូកខ្ញុំ វាអាចនិងនាំនាងទៅរក
គោលដៅមួយផ្សេងទៀត ដែលនាងបាននិយាយបែបលក្ខណៈលេងសើច ហើយធ្វើអោយ
អ្នកគាំទ្រមានការភ័នច្រឡំ។ បន្ទាប់ពីនាងបានពណ៌នាពីជីវិតរបស់នាងក្រោយពីបានឈ្នះនៅ
ឯកម្មវិធី The American Idol មកនាងក៏បានបញ្ជាក់យ៉ាងពិស្តារពីផលប៉ះពាល់ក្រោយពីធ្វើកំណែ
ទំរង់គ្រប់គ្រងផ្ទាល់ខ្លូន។ ទន្ទឹមនិងនេះ នាងក៏បានបន្តប្រាប់អំពីទំនាក់ទំនងរបស់នាងផងដែរ
ដោយនាងបាននិយាយថា " ខ្ញុំចង់បានជីវិតសាមញ្ញមួយ និងខ្ញុំពិតជាស្រលាញ់ទំនាក់ទំនងនា
ពេលនេះ ហើយខ្ញុំក៏មានពេលវេលាសំរាប់ទំនាក់ទំនងនេះដូចគ្នា "។ ការសម្តែងថ្មីរបស់ Kelly
Clarkson នៅ ABC នាថ្ងៃ២៤ និងសម្តែងជាមួយសមាជិកក្រុមរបស់នាងរួមមាន ៖ John Legend
Jennifer Nettles និង Robin Thicke ។ គួរបញ្ជាក់ផងដែរថា នៅក្នុងខែតុលាឆ្នាំ២០១១ Kelly Clarkson
បានចេញលក់នូវអាល់ប៊ុមរបស់នាងដែលមានឈ្មោះថា Stronger ហើយក៏ទទួលការគាំទ្រផងដែរ៕
ដោយ ៖ ចាន់ណា
ប្រភព ៖ http://blog.zap2it