CamNews

ព័ត៌មានអន្តរជាតិ 

មនុស្សជាច្រើនខ្វះខ្យល់ដកដង្ហើម នៅស្ថានីយរថភ្លើងប្រទេសចិន

ចិន៖ លោក  Si Quansheng អាយុ  ៤២ឆ្នាំ   ជាអ្នកបើករថភ្លើងនៅក្នុងខេត្ត  Henan បាន
និយាយថា  គាត់ត្រូវបានអ្នកធ្វើដំណើរជាច្រើនខឹងយ៉ាងខ្លាំង ព្រោះតែការពន្យាធ្វើដំណើរ
៨ម៉ោង ដោយសារតែមានភ្លៀវធ្លាក់ដ៏ធំមួយ កាលពីថ្ងៃអាទិត្យ។

មានកន្លែងបួន  នៅជិតស្ថានីយផ្លូវរថភ្លើង បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារតែ
មានភ្លៀវធ្លាក់យ៉ាងខ្លាំង  តំាងពីយប់ថ្ងៃសៅរ៍  រហូតដល់ព្រឹកថ្ងៃអាទិត្យ ដែលធ្វើឱ្យរថភ្លើង
១០គ្រឿង ត្រូវពន្យាពេលធ្វើដំណើរ។

លោក Si បានបន្តទៀតថា   អ្នកដំណើរនៅលើទូររថភ្លើង   បានសុំគាត់ចេញទៅខាងក្រៅ
ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ   ដោយសារតែមានមនុស្សច្រើនពេក   នៅលើទូររថ
ភ្លើងធ្វើឱ្យពួកគេពិបាកដកដង្ហើម    ទើបពួកគេសំរុកចេញពីរថភ្លើង   និងអ្នកខ្លះទៀតបាន
វាយបំបែកកញ្ចក់ទ្វារថភ្លើងដើម្បីស្រូបយកខ្យល់ដកដង្ហើម៕

ដោយ៖ វណ្ណៈ
ប្រភព៖ usa.chinadaily


Tags: china Train