ព័ត៌មានកីឡា៖ ក្រុមតោខៀវ Chelsea ដឹកនាំដោយលោក Jose Mourinho បានជួបប្រទះនូវរឿងចម្លែកបំផុត មួយប្រកួតចុងក្រោយកាលពីម្សិលមិញ ប៉ះជាមួយក្រុម West Brom ក្នុងទឹកដីខាងក្រៅ ត្រូវក្រុមនេាះ ផ្ដួលស្អាតត្រឹមពិន្ទុ ៣-០ ។
ក្រុមម្ចាស់ផ្ទះ West Brom បានផ្ដួលម្ចាស់កំពួលតារាង Chelsea ស្ទើក្អួតឈាមក្រោមលទ្ធផលពិន្ទុ ៣-០ ធ្វើឲ្យបណ្ដាក្រុមដ៏ទៃទៀតហួសចិត្ដអស់សំណើចយ៉ាងខ្លាំង ដាក់មុខលោក Jose Mourinho ។
West Brom គឺជាក្រុមដែល មានពិន្ទុស្ទើរតែបាតតារាងក្នុងជួរប្រកួត Premier League តែបែជាអាចផ្ដួល Chelsea យ៉ាងអាម៉ាសបំផុត រកលេខដាក់គ្មាន ខណៈដែលក្រុមនេះ កំពុងតែកាន់កាប់តំណែង កំពូលក្នុងតារាង។
លោក Jose Mourinho មានការក្ដៅក្រហាយជាខ្លាំង នឹងលទ្ធផលប្រកួតនេះ ។ ហើយមិនត្រឹមតែប៉ុណ្ណោះទៀតសោត កីឡាកររបស់ ខ្លួន ឈ្មោះថា Cesc Fabregas ក៏ត្រូវអាជ្ញាកណ្ដាលពិន័យកាតក្រហមទៀតផង។
ថ្វីត្បិតតែ Chelsea ត្រូវទទួលការអាម៉ាសយ៉ាងដូច្នោះមែនក៏ដោយក្ដី ប៉ុន្ដែលោក Mourinho មិនបានបន្ទោសដល់កីឡាកររបស់គាត់ទេ ផ្ទុយទៅវិញបែជាលើកទឹកចិត្ដកីឡាកររបស់ខ្លួន ហើយបង្វែកំហុសនេះ បោះទៅក្រុមខ្លាំង ដែលបណ្ដោយឲ្យគាត់មានឱកាសឈ្នះរហូតមក ។
Jose Mourinho បាននិយាយថា វាមិនមែនជារឿងធ្វើឲ្យគាត់ភ្ញាក់ផ្អើលនោះទេ ព្រោះគ្រប់យ៉ាងកើតឡើងជាធម្មតាទៅហើយ ដែលក្រុមមួយកំពុងតែស្ថិតក្នុងជោគជ័យទាំងស្រុងទោហើយ ។ ព្រោះពេលនេះ Chelsea នៅមានពិន្ទុខ្ពស់ជាងគេដល់ ទៅ ៨ពិន្ទុទៀត ។
ដោយ៖អឿ អ៊ុយ
ប្រភព៖ fourfourtwo