ក្រៅពីការប្រមូលទុនពីបងប្អូន មិត្តភ័ក្ដិ អ្នកក៏អាចស្វែងរកប្រភពទុនពីសហការី ដៃគូ ឬអតិថិជន
ដោយវិធីច្រើនយ៉ាង។ ខាងក្រោមនេះ គឺវិធីស្វែងរកទុនដើម្បីបង្កើតមុខរបរថ្មី ៖
ប្រមូលទុនពីញាតិ មិត្ត
មានប្រភពទុនជាច្រើន ដែលអ្នកអាចប្រមូលបាន នៅពេលបង្កើតមុខរបរថ្មី។ ទន្ទឹមនឹងប្រាក់ដែល
បានសន្សំដោយខ្លួនឯង អ្នកអាចប្រមូលទុនពីសមាជិកក្នុងគ្រួសារ មិត្តភ័ក្ដិ និងមិត្តរួមការងារ។ល។
ពួកគេគឺជាមនុស្ស ដែលតែងតែគាំទ្រនូវភាពជោគជ័យរបស់អ្នក ដូច្នេះ វានឹងមិនមានការលំបាក
ប៉ុន្មាន ក្នុងការខ្ចី បើធៀបនឹងធនាគារ ឬអង្គការ។
ការប្រមូលទុនពីប្រភពនេះ មានចំណុចល្អ គឺលឿន មិនមានកិច្ចសន្យាស្មុគស្មាញ និងការប្រាក់
ទាប ប៉ុន្ដែវាមានចំណុចអវិជ្ជមាន គឺពេលខ្លះ អ្នកមិនបានសង ឬបង់ប្រាក់ការទៅតាមពេលវេលា
ដែលបានព្រមព្រៀង ដោយសារតែការអាង។
ទុនពីសហការី
ដើម្បីមានទុនគ្រប់គ្រាន់សម្រាប់បង្កើតជំនួញថ្មីមួយ អ្នកអាចធ្វើជាអ្នកបង្កើតគំនិត និងត្រៀមទុន
មួយចំណែកផ្ទាល់ខ្លួន ក្រោយមក ស្វែងរកដៃគូរកស៊ី។ យ៉ាងនេះក្ដី ក្រៅពីពិនិត្យទៅលើប្រាក់
កាសរបស់ដៃគូ អ្នកក៏ត្រូវមើលទៅលើភាពសមស្រប អត្ដចរិត ស្ថានភាពបច្ចុប្បន្ន ការយល់ឃើញ
និងមហិច្ឆតារកស៊ី ក៏ដូចជាកត្តាផ្សេងៗទៀត របស់ដៃគូជំនួញ។
នៅពេលស្វែងរកដៃគូរកស៊ី អ្នកត្រូវតែត្រៀមគម្រោងជំនួញឱ្យបានលំអិត សម្រាប់ដំណាក់កាល
និមួយៗ ឱកាស លទ្ធភាពជោគជ័យ ការចំណេញគ្រោងទុក លទ្ធភាពប្រមូលទុន។ល។ អ្នកត្រូវ
បញ្ជាក់ឱ្យពួកគេដឹងថា នឹងទទួលបានអ្វីខ្លះ នៅពេលវិនិយោគទៅក្នុងគម្រោងរបស់អ្នក។ ចំណុច
សំខាន់ នៅពេលរកបានដៃគូ គឺត្រូវពិចារណាឱ្យបានម៉ត់ចត់នូវលក្ខខណ្ឌរវាងភាគីទាំងពីរ។
ប្រើប្រាស់ទុនរបស់ដៃគូផ្គត់ផ្គង់
អ្នកអាចស្វែងរកម៉ូយពិសេសមួយ ដើម្បីបញ្ចុះបញ្ចូលឱ្យពួកគេផ្គត់ផ្គង់ផលិតផលដើម្បីឱ្យអ្នកលក់
បន្ដ តាមអ៊ីនធើរណិត។ នៅពេលមានអតិថិជន អ្នកនឹងត្រូវទៅកាន់ដៃគូផ្គត់ផ្គង់ ដើម្បីយកទំនិញ
មកប្រគល់ឱ្យអតិថិជនរបស់អ្នក។ មុននឹងដំណើរការកិច្ចការរកស៊ីនេះ អ្នកត្រូវជជែកអំពីតម្លៃ និង
ក្បាលកាក់ដែលអ្នកត្រូវទទួលបាន។
ប្រាក់កក់របស់អតិថិជន
ចំពោះអ្នកជំនួញជើងថ្មី ដែលមានទុនមិនច្រើន ប្រការដំបូងដែលត្រូវគិត នោះគឺមិនត្រូវនាំផលិត
ផលចូលច្រើន ដើម្បីត្រៀមរង់ចាំអតិថិជនមកទិញនោះទេ។ អ្នកអាចស្នើឱ្យអតិថិជន កក់ប្រាក់មួយ
ចំនួនជាមុន។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
វិធីស្វែងរកទុន ដើម្បីបង្កើតមុខរបរថ្មី
យុទ្ធសាស្ដ្ររកប្រាក់ របស់សេដ្ឋី Grant Cardone
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ VE